អាហ្វហ្គានីស្ថាន៖ ក្រុមអាជ្ញាធរអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានដំឡើងប្រព័ន្ធប្រឆាំងមីស៊ីលនៅអាកាសយានដ្ឋានកាប៊ុល ដើម្បីទប់ទល់នឹងការបាញ់ផ្លោងគ្រាប់រ៉ូកែតនៅពេលខាងមុខ ខណៈក្រុមតាលីបង់បានបង្កើនសម្ពាធ ដោយការវាយលុកកាន់តែខ្លាំងនៅទូទាំងប្រទេស។

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងបញ្ចប់បេសកកម្មយោធារបស់ពួកគេ នៅអាហ្វហ្គានីស្ថាននៅចុងខែសីហា ទោះបីជាក្រុមបះបោរតាលីបង់និយាយថា ឥឡូវនេះពួកគេគ្រប់គ្រងដែនដីនៅក្នុងប្រទេសនេះចំនួន ៨៥% ក៏ដោយ ក៏ការអះអាងដែលមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងត្រូវបានជំទាស់ដោយរដ្ឋាភិបាលដែរ។
ការកើនឡើងឥទ្ធិពលយ៉ាងឆាប់រហ័ស របស់ក្រុមជ្រុលនិយមអ៊ីស្លាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កក្ដីបារម្ភផ្នែកសន្តិសុខក្នុងរដ្ឋធានី និងអាកាសយានដ្ឋានរបស់ខ្លួន ស្របពេលអង្គការណាតូចង់ធានាឲ្យបាន នូវផ្លូវចេញចូលដ៏សំខាន់មួយទៅកាន់ពិភពខាងក្រៅ សម្រាប់អ្នកការទូតបរទេស និងបុគ្គលិកផ្ដល់ជំនួយ៕
អត្ថបទ៖ សុខមាន