ប្រជាជនអ៊ុយក្រែនភាគច្រើន៖ ការគាំទ្ររបស់លោកខាងលិច មានសារៈសំខាន់ចំពោះជោគជ័យក្នុងការ សង្គ្រាមជាមួយរុស្ស៊ី

2024/03/05 08:22:40 pm        508

ប្រជាជនអ៊ុយក្រែន ភាគច្រើនជឿថា ទណ្ឌកម្ម ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអាវុធពីលោកខាងលិច គឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទំនុកចិត្តលើសមត្ថភាពរបស់លោកខាងលិចក្នុងការផ្តល់ការគាំទ្រដែលត្រូវការច្រើននេះ គឺធ្លាក់ចុះ នេះបើយោងតាមការស្ទង់មតិថ្មី។

វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិនៅទីក្រុងគីវ បានរាយការណ៍កាលពីថ្ងៃទី២៩ ខែកុម្ភៈថា ៥៧ភាគរយនៃប្រជាជនអ៊ុយក្រែន ជឿជាក់ថា ការគាំទ្ររបស់លោកខាងលិច គឺជាកត្តាសំខាន់បំផុត ក្នុងការកំណត់ភាពជោគជ័យរបស់ប្រទេសរបស់ពួកគេ នៅក្នុងសង្គ្រាម។

កត្តាសំខាន់ទីពីរដែលអ្នកឆ្លើយសំណួរ ៣៣ភាគរយ ជឿថា អាចជួយអ៊ុយក្រែនសម្រេចបានជោគជ័យ គឺ «ប្រសិទ្ធភាព និងតម្លាភាពកាន់តែច្រើនរបស់អាជ្ញាធរអ៊ុយក្រែន»។

ប៉ុន្តែខណៈពេលដែលប្រជាជនអ៊ុយក្រែនភាគច្រើន ជឿថា ជំនួយសង្រ្គាមពីប្រទេសដូចជាសហរដ្ឋអាមេរិកអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ពួកគេ ទំនុកចិត្តរបស់ពួកគេចំពោះការគាំទ្ររបស់លោកខាងលិច បានឈានដល់កម្រិតទាបថ្មីមួយ។

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ វិទ្យាស្ថាននេះ បានរាយការណ៍ថា ជាង ៤០ ភាគរយនៃប្រជាជនអ៊ុយក្រែន មានអារម្មណ៍ថា៖«លោកខាងលិច កំពុងធុញទ្រាន់នឹងអ៊ុយក្រែន» ដែលការគាំទ្រ កំពុងចុះខ្សោយ ហើយថា «លោកខាងលិច ចង់ដាក់សម្ពាធឲ្យអ៊ុយក្រែនធ្វើសម្បទានឲ្យរុស្ស៊ី»។

ទំនុកចិត្តលើការគាំទ្ររបស់លោកខាងលិច បានធ្លាក់ចុះប្រហែល១២ភាគរយ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ និងប្រហែល ៣០ភាគរយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        28
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        45
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm