រដ្ឋមន្ត្រីអាល្លឺម៉ង់ ព្រមានពីឥទ្ធិពលរុស្ស៊ី នៅអាហ្វ្រិកខាងលិច

2024/03/05 09:54:15 pm        207

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze បានព្រមានថា ភេរវកម្មអ៊ីស្លាម និងមហិច្ឆតារបស់រុស្ស៊ី កំពុងគំរាមកំហែងតំបន់សាហែល (Sahel) នៅអនុតំបន់សាហារ៉ាអាហ្រ្វិក មុនពេល លោកស្រីចេញដំណើរទៅចូលរួមកិច្ចពិភាក្សានយោបាយ នៅប្រទេសប៊ួគីណាហ្វាសូ ( Burkina Faso) និង ប៊េនីន (Benin) ។

កាលពីថ្ងៃចន្ទ លោកស្រី Schulze នឹងក្លាយជារដ្ឋមន្ត្រីអឺរ៉ុបដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសប៊ួគីណាហ្វាសូ ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកញ្ញា ឆ្នាំ ២០២២ ដែលបានដំឡើងលោក Ibrahim Traoré ជាមេដឹកនាំប្រទេសនេះ។

លោកស្រី Schulze គឺជាប្រធាននៃសម្ព័ន្ធតំបន់សាហែល ដែលត្រូវបានបង្កើតឡើងដោយប្រទេសអាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប ដើម្បីគាំទ្របណ្តារដ្ឋសាហែល។ ប្រទេសអាល្លឺម៉ង់ គឺជាម្ចាស់ជំនួយធំជាងគេទី៤ដល់ស្ថាប័នអភិវឌ្ឍន៍។

ប្រទេសប៊ួគីណាហ្វាសូ ជាប្រទេសគ្មានព្រំដែនសមុទ្រ ដែលមានប្រជាជនប្រហែល ២៣លាននាក់ ត្រូវបានរងការវាយប្រហារជាច្រើនឆ្នាំ ដោយក្រុមភេរវកម្មអ៊ីស្លាម ដែលកំពុងផ្លាស់ទីទៅជិតរដ្ឋធានីអៅហ្គាឌូហ្គូ (Ouagadougou)។ មនុស្សរាប់ម៉ឺននាក់ បានត្រូវគេសម្លាប់កាលពីឆ្នាំមុន។

រដ្ឋាភិបាលយោធាអន្តរកាល ដែលដឹកនាំដោយលោក Traoré គ្រប់គ្រងតែពាក់កណ្តាលនៃទឹកដីរបស់ប្រទេស ហើយបានពន្យារពេលការបោះឆ្នោតដែលបានសន្យាសម្រាប់ឆ្នាំនេះ ដោយគ្មានការកំណត់ពេលជាក់លាក់។ មនុស្សជាង ២លាននាក់ ត្រូវបានគេប៉ាន់ស្មានថា ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm