កោះតៃវ៉ាន់ នឹងបង្កើនសមយុទ្ធមីស៊ីល ស្របពេលមានការគំរាមកំហែងពីចិន

2024/03/05 09:55:51 pm        173

រដ្ឋមន្ត្រីអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក ឈីវ គួរជឹង (Chiu Kuo-cheng) បាននិយាយនៅថ្ងៃអង្គារ (០៥ មីនា) នេះថាកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ នឹងបង្កើនចំនួនសមយុទ្ធមីស៊ីលដែលពួកគេធ្វើនៅឆ្នាំនេះ ស្របពេលមានសម្ពាធយោធាកើនឡើងរបស់ប្រទេសចិន ដើម្បីបង្ខំឱ្យកោះនេះទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

ប្រទេសចិន ទាមទារកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ នេះថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់តៃវ៉ាន់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជិតកោះនេះ រួមទាំងការលុកលុយស្ទើរតែរាល់ថ្ងៃ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់។

ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្រៅសភា លោក ឈីវ បាននិយាយថាអាជ្ញាធរការពារជាតិនឹងបង្កើនភាពញឹកញាប់នៃសមយុទ្ធមីស៊ីល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅក្នុង «ការគំរាមកំហែងរបស់សត្រូវ»។ លោក ឈីវ បន្ថែមថា កាលពីមុន សមយុទ្ធមីស៊ីលត្រូវបានធ្វើឡើងតែនៅពេលកំណត់នៃឆ្នាំប៉ុណ្ណោះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អាកាសចរណ៍ និងការរស់នៅរបស់ប្រជាជន ប៉ុន្តែឆ្នាំនេះនឹងមានការផ្លាស់ប្ដូរ។

ជំហាននេះកើតឡើងនៅពេលដែលប្រទេសចិន ប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២ ភាគរយនៅឆ្នាំនេះ ជាមួយនឹងគម្រោងថវិកាបង្ហាញថាចំនួន ១,៦៧ សែនកោដិ៍យ័ន ដែលប្រហែលនឹង ២៣០,៦០ ពាន់លានដុល្លារ នឹងត្រូវបានបែងចែកទៅជាការចំណាយយោធា៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm