ពលរដ្ឋប្រកាសគាំទ្រលទ្ធផលផ្លូវការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

2024/03/05 10:08:29 pm        122

ភ្នំពេញ ៖ ខណៈនៅថ្ងៃទី៥ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈ។ បណ្តាពលរដ្ឋ នៅរាជធានីភ្នំពេញ បានចាត់ទុកការបោះឆ្នោតនេះមានដំណើរការល្អ សុក្រឹតភាព យុត្តិធម៌ តឹ្រមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណចក្រកម្ពុជា។

​ពលរដ្ឋលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមានដំណើរការល្អ មានសុក្រឹតភាព យុត្តិធម៌ តឹ្រមត្រូវ ខណៈ បណ្តាគណបក្សនយោបាយនានា គ្នានការតវ៉ាលើផ្នែកណាមួយនោះទេ គ្រប់ភាគីអង្គបោះឆ្នោតទាំងអស់គឺបាននាំគ្នាចូលរួមបោះឆ្នោត ក្នុងទឹកមុខសប្បាយរីករាយ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់មានភាពស្ងប់ស្ងាត់មិនមានបាតុភាពណាមួយកើតឡើងឡើយចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៥ ខែមីនានេះ។ 

ពលរដ្ឋ រំពឹងថា សមាជិកព្រឹទ្ធសភា មកពីបណ្តាគណៈបក្សនយោបាយនានា នឹងធ្វើការងាររួមគ្នាបានល្អប្រសើរ និងធ្វើការសម្របសម្រួលស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋសភា ជំរុញការអនុវត្តច្បាប់ អនុវត្តគោលនយោបាយអភិវឌ្ឍឃុំសង្កាត់បន្តការរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប បានរៀបចំការិយាល័យបោះឆ្នោតចំនួន៣៣ ហើយនៅក្នុងចំណោមអង្គបោះឆ្នោតសរុប ១១៧៤៧ នាក់ គឺមានអង្គបោះឆ្នោតបានចូលរួមបោះឆ្នោតចំនួន១១៧៣០នាក់ ស្មើនឹង ៩៩.៨៦% ជាលទ្ធផល ក្នុងចំណោមអាសនៈចំនួន ៦២ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥ អាសនៈ គណបក្សឆន្ទៈខ្មែរ ទទួលបាន៣អសនៈ ហើយគណៈបក្ស២ផ្សេងទៀត ពុំទទួលបានអសនៈនោះទេ៕ អត្ថបទ ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm