UN៖ កេរ្តិ៍ដំណែលនៃការសាកល្បងនុយក្លេអ៊ែរ គឺជាបញ្ហាសកល

2024/03/06 12:25:30 am        25

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា កេរ្តិ៍ដំណែលនៃការសាកល្បងនុយក្លេអ៊ែរ គឺជាបញ្ហាសកល ដោយមានផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយមុនទិវាអន្តរជាតិសម្រាប់ការរំសាយនិងការមិនរីកសាយអាវុធ នៅថ្ងៃទី ៥ ខែមីនា នេះ អ្នកជំនាញបានបញ្ជាក់ថា ការសាកល្បងនុយក្លេអ៊ែរ មិនត្រឹមតែប៉ះពាល់ដល់មនុស្សដែលបង្កដោយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ និងសំណល់កាលពីពេលអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែ នឹងបន្តជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិមនុស្ស នៃអ្នកជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។

នៅខែមីនា នេះ ក៏ជាខួបលើកទី ៧០ នៃការសាកល្បងនុយក្លេអ៊ែរ កា សល ប្រាវ៉ូ(Castle Bravo) នៅលើកោះ Bikini Atoll នៅប្រជុំកោះ Marshall តំបន់ប៉ាស៊ីហ្វិកភាគពាយព្យ។ ចន្លោះឆ្នាំ ១៩៤៦ និង ១៩៥៨ អាវុធនុយក្លេអ៊ែរ ដែលគេបានស្គាល់ចំនួន ៦៧គ្រាប់ ត្រូវបានសាកល្បងនៅកោះ Marshall ដោយសហរដ្ឋអាមេរិក។ យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឲ្យដឹងថា សំណល់នុយក្លេអ៊ែរពុល និងសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ និងការបំពុលខ្យល់ មានមកតាំងពីទសវត្សរ៍មុនៗ នៅតែបន្តប៉ះពាល់ដល់សិទ្ធិរបស់ប្រជាជននៅ កោះ Marshall។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទិវាអន្តរជាតិសម្រាប់ការរំសាយនិងមិនរីកសាយអាវុធ គឺជាពេលវេលាសម្រាប់ការឆ្លុះបញ្ចាំងជាសកល ដោយអំពាវនាវឱ្យមានការរំសាយអាវុធជាទូទៅ និងពេញលេញ។

អ្នកជំនាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «រួមគ្នា ក្នុងការប្រឈមទៅនឹងកេរ្តិ៍ដំណែលនុយក្លេអ៊ែរ និងជម្លោះដែលកំពុងបន្ត យើងត្រូវតែទទួលបានការរំសាយ និងមិនរីកសាយអាវុធ ដើម្បីធានាបានសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា និងអនាគតប្រកបដោយចីរភាព។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm