សូល​ទី​ឡូ​អង្គរ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ទាំង​ប្រផិតប្រផើយ ក្រោម​ការដឹកនាំ​របស់​គ្រូ​ថ្មី

2021/07/12 05:38:02 pm        86

​បាល់ទាត់៖ ក្រុម​​ព្រះខ័ន​រាជ​ស្វាយរៀងបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល ២-១ ទាំង​ប្រផិតប្រផើយក្នុង​ជំនួប​សប្ដាហ៍​ទី​៧ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ស្រប​ពេល​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​នេះ បាន​ដឹកនាំ​ការប្រកួត​ដោយ​គ្រូ​បង្វឹក​ថ្មី​លើកដំបូងគឺ​លោក អ៊ុក សុធី កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ជំនួប​ក្រោម​តំណក់ទឹក​ភ្លៀង​នេះ ព្រះខ័ន​រាជ​ស្វាយរៀងបាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ១​គ្រាប់​មុននៅ​ចុង​វគ្គ​ទី​១ ពី​ការ​តែ​តរបស់​កីឡាករ Privat នៅ​នាទី​៤៥+១។ ប៉ុន្ដែ​ក្រោយ​ចូល​វគ្គ​ទី​២ បាន ៣​នាទី ក្រុម​សូល​ទី​ឡូ​អង្គរក៏​តាម​ស្មើ ១-១ វិញ ដែលជា​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​ដូចគ្នា ពី​កីឡាករ​ជប៉ុន Reo Kageyama នៅ​នាទី​៤៨។​ ​បន្ទាប់ពី​ត្រូវ​ក្រុម​ភ្ញៀវ​តាម​ស្មើ ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ព្យាយាម​ដាក់​សម្ពាធ​កាន់តែខ្លាំងរហូតដល់​នាទី​៦៦ ដោយ​ការ​ធ្វេស​ប្រហែល​របស់​អ្នកចាំទី​សូល​ទី​ឡូ​អង្គរ នាង សុផាន់​និ​ត បាន​បោះ​បាល់​ទៅ​ត្រឹម​ខ្សែបម្រើ Kobayashi Daisuke ហើយ​កីឡាករ​ជប៉ុន​រូបនេះបាន​ស៊ុត​ពី​ចម្ងាយ​បានសម្រេចនៅ​នាទី​៦៦ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​តែម្ដង។​

​តាមរយៈ​ការដណ្ដើម​បាន ៣​ពិន្ទុ​ក្នុង​ដី​នេះនាំ​ឲ្យ​ក្រុម​លោក Conor Nestor រំកិល​ទៅ​ឈរ​លេខ៤ ជា​បណ្ដោះអាសន្នបន្ទាប់ពី​ឆ្លងកាត់ ៦​ប្រកួត​ឈ្នះ ៤ និង​ចាញ់ ២ រកបាន ១២​ពិន្ទុ​ស្មើ​ក្រុម​បឹងកេត និង​វិសាខា មុន​ព្រះខ័ន​រាជ​ស្វាយរៀងត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នា​ថ្ងៃទី​១៥ ខែកក្កដា​សប្ដាហ៍​នេះនៅ​កីឡដ្ឋាន Smart RSN ។ រីឯ​ក្រុម​សូល​ទី​ឡូ​អង្គរបាន​បន្ដ​បរាជ័យ​ជា​លើក​ទី​៦ និង​មិនទាន់មាន​ពិន្ទុ​រាប់​ឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm