អូស្ត្រាលីប្រកាសពីមូលនិធិ ១,៣ពាន់លានដុល្លារ សម្រាប់ការវិនិយោគជាមួយអាស៊ាន

2024/03/06 12:36:29 am        211

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃអង្គារ (ទី៥ ខែមីនា) បាននិយាយថា ប្រទេសរបស់លោកនឹងបង្កើតមូលនិធិចំនួន ២ពាន់លានដុល្លារអូស្ត្រាលី (១,៣ពាន់លានដុល្លារអាមេរិក) ដើម្បីជួយលើកស្ទួយពាណិជ្ជកម្ម និងការវិនិយោគពីរផ្លូវជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការសម្របសម្រួលផ្តល់ហិរញ្ញប្បទានវិនិយោគអាស៊ីអាគ្នេយ៍ នឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង។ លោក Albanese បាននិយាយថា លោកចង់ធ្វើឲ្យប្រាកដថា ក្រុមហ៊ុននៅតំបន់អាស៊ីអាគ្នេយ៍អាចចូលទៅកាន់ទីផ្សារអូស្ត្រាលីបាន ខណៈដែលលោកហៅអូស្ត្រាលីថា ជា «អ្នកនាំចេញចំណេះដឹង និងជាអ្នកចែករំលែកជំនាញ»។

លោក Albanese ដែលកំពុងធ្វើជាម្ចាស់ផ្ទះទទួលបណ្ដាមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុង Melbourne សម្រាប់កិច្ចប្រជុំពិសេស បាននិយាយថា ប្រទេសអូស្ត្រាលីចង់ «ធ្វើកិច្ចការបន្ថែមទៀត» ដើម្បី «គាំទ្រដល់កំណើនក្នុងតំបន់ និងដើម្បីសម្រេចបាននូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។

នៅឯកន្លែងអាហារថ្ងៃត្រង់របស់នាយកប្រតិបត្តិនៃកិច្ចប្រជុំនេះ លោក Albanese បាននិយាយថា៖ «ការធ្វើសកម្មភាពលើបម្រែបម្រួលអាកាសធាតុ គឺជាតម្រូវការបរិស្ថាន សម្រាប់តំបន់របស់យើង។ ហើយនេះក៏ជាឱកាសនៃការផ្លាស់ប្ដូរសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់ផងដែរ»។

ជាមួយគ្នានេះ លោក Albanese បានធ្វើការកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីរបស់អូស្ត្រាលីជាមួយអាស៊ាន មានចំនួនជាង ១៧៨ពាន់លានដុល្លារអូស្រ្តាលី ក្នុងឆ្នាំ២០២២ ពោលគឺជាទំហំធំជាងជាមួយប្រទេសជប៉ុន ឬសហរដ្ឋអាមេរិកទៅទៀត ខណៈដែលការវិនិយោគពីរផ្លូវរវាងប្លុក និងអូស្ត្រាលី មានចំនួន ៣០៧ពាន់លានដុល្លារអូស្ត្រាលី៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm