អនុព័ន្ធយោធា​ហ្វីលីពីន​ ស្នើដល់ CMAC ​ចែករំលែក​បទ​ពិសោធន៍​ដោះមីន ​នៅ​កម្ពុជា

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ដោយ​សារកម្ពុជា ​មាន​បទពិសោធន៍​ក្នុង​សកម្មភាព​ដោះ​មីន ​អនុ​ព័ន្ធយោធា​ហ្វីលីពីន ​ស្នើ​ដល់​កម្ពុជា​ចែករំលែក​បទពិសោធន៍​ដោះមីន ​។


ឯកឧត្តម ហេង រតនា ​ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ ជា​អគ្គនាយក​ស៊ីម៉ាក់ ​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែតុលា ម្សិលមិញ បាន​ជួបពិភាក្សា​ជាមួយ​លោក​វរ​សេនីយ៍ឯក ហ្សា​លី​ម៉ា ​អ៊ី​ម​ភើ​រី​យ៉ា​ល (Shalima R. Imperial) ​អនុព័ន្ធ យោធា ​ហ្វីលីពីន ​នៃ​សាធារណៈរដ្ឋ​ហ្វីលីពីន​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​ការងារ​ស្តីពី​ ៖ ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ ​លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។

នៅក្នុង​ឱកាស​នោះ​លោក​អនុព័ន្ធយោធា​ហ្វីលីពីន​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ចំពោះ​ភាព​ជោគជ័យ របស់​អង្គភាព​ដោះមីន​ស៊ីម៉ាក់ ​ក្នុង​សកម្មភាព​បោសសំអាត​មីន ​និង​សំណល់​ជាតិ​ផ្ទុះ ដោយសារ​សង្គ្រាម​ក្នុង​រយៈពេល​ជាង​២​ ទសវត្ស​មកនេះ​។ ហើយ​ព្រមទាំង​ស្នើដល់ ​CMAC ចែករំលែក​បទ​ពិសោធ​ន៍​ដោះមីន​ នៅ​កម្ពុជា​ ក្នុងពេល​ណាមួយ​ផងដែរ​។

ជា​ការ​ឆ្លើយតប​ ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​ បាន​បង្ហាញ​ការ​យល់ព្រម​ក្នុង​ចែក​រំលែក​បទ​ពិសោធន៍​ទាំងអស់នេះ​ ទៅដល់​ប្រទេស​ភី​លី​ពី​ន​។ ​ឯកឧត្តម​ បន្តថា កម្ពុជា​មាន​ប្រវត្តិ​ជូរចត់​ដោយសារតែ​សង្គ្រាមស៊ីវិល​ជាច្រើន​ឆ្នាំ​ ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់​។ ​ធ្ងន់ធ្ងរ​ជាង​នេះទៅទៀត ​ក្រោយ​សង្គ្រាម​បាន​បញ្ចប់ ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ទៀត ​បាន​បន្ត​រងគ្រោះ​ដោយ​សារ​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ។​ ពលរដ្ឋ​មួយ​ចំនួន​ បាន​ធ្លាក់ខ្លួន​ពិការ ​និង​ក្លាយ​ជា​បន្ទុក​ដ៏​ធំធេង ​សម្រាប់​សង្គមជាតិ ​និង​សេដ្ឋកិច្ច​។​ទោះ​យ៉ាង​នេះ​ក្តី ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ខិតខំ​ប្រឹងប្រែង​បោសសំអាត​ផ្ទៃដី​ដែល​មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​និង​បានផ្តល់​ដី​កសិកម្ម​ជូន​ពលរដ្ឋ​ដើម្បី​ធ្វើ​កសិកម្ម​។

ជាការ​កត់សំគាល់ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ​នៅ​២០២៥ ​«​កម្ពុជា គឺជា​ប្រទេស​ដែល​គ្មាន​មីន ​ហើយ​ការ​គំរាម​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ត្រូវ​បាន​កាត់បន្ថយ​ឱ្យ​នៅ​កម្រិត​អប្បបរមា​ និង​មានការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព​»៕

អត្ថបទ ​៖​ ឡឹ​ក សុផាន់​ណា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm