
វីដេអូដែលផ្សព្វផ្សាយដោយកងទ័ពការពារភាគខាត្បូងអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានបង្ហាញ ក្រុមពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងដែលកំពុងឆេះក្នុងអគារមួយក្នុងអំឡុងពេលវាយប្រហារដោយយានដ្រូន
របស់រុស្ស៊ី។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា រុស្ស៊ីបានចាប់ផ្ដើមវាយប្រហារដោយប្រើប្រាស់យានដ្រូន២២គ្រឿងទៅលើអ៊ុយក្រែន ហើយជាមួយគ្នានេះ ប្រព័ន្ធការពារដែនអាកាសបានកម្ទេចយានដ្រូន១៨គ្រឿងក្នុងចំណោមអាវុធទាំងនោះនៅពីលើតំបន់អូដេសា។
សេវាសង្រ្គោះបន្ទាន់អ៊ុយក្រែន បាននិយាយថា កាលពីថ្ងៃសៅរ៍ទី២មីនាថា យានដ្រូនរុស្ស៊ី១គ្រឿង បានធ្លាក់ចូលក្នុងអគារលំនៅឋានអូដេសាមួយខ្នង ដោយបានសម្លាប់មនុស្ស១២នាក់ ហើយកាលពីថ្ងៃអាទិត្យទី៣មីនា ត្រូវបានគេប្រកាសកាន់ទុក្ខ១ថ្ងៃក្នុងតំបន់អូដេសា៕