
ក្រុមមេដឹកនាំមកសមាគមរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានទទួលសា្វគមន៍ជាផ្លូវការដោយនាយករដ្ឋមន្រ្ដីអាន់ថូនី អាល់បានីស(Anthony Albanese) នៅឯជំនួបកំពូលពិសេសអាស៊ាន-អូស្រ្ដាលីនៅថ្ងៃអង្គារនេះ។
ក្រុមមេដឹកនាំទាំងនេះ បានឈរថតរូបជាលក្ខណៈគ្រួសារជាកន្លែងដែលពួកគេបានបង្ហាញនូវការចាប់ដៃ
អាស៊ានខ្វែងគ្នារលាក់ជានិមិត្តរូប និងបានចូលរួមពិធីបង្ហាញផ្សែងបែបប្រពៃណីយ ដែលជាទំនៀមទំលាប់បែបបុរាណ ត្រូវបានធ្វើឡើងដោយកុលសម្ព័នភាគតិចអូស្រា្ដលីអាបូរីជីនី (Aboriginal) ដើម្បីបណ្ដេញ ឧបទ្រពចង្រៃនៅក្នុងចំណោមអ្នកមុខអ្នកការដទៃទៀត។
ប្រទេសអូស្រ្ដាលីកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលរយៈពេល៣ថ្ងៃ ដែលចាប់ផ្ដើមរហូតដល់ថ្ងៃពុធក្នុងក្រុងម៉ែលប៊ន(Melbourne) ដើម្បីរំលឹកខួប៥០ឆ្នាំ ចាប់តាំងពីខ្លួនបានក្លាយជាដៃគូក្រៅប្រទេសលើកដំបូងរបស់អាស៊ាន។ ជំនួបនេះ នឹងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយតំបន់ដែលមានការរីកចម្រើនដ៏ឆាប់រហ័ស ខណ:ដែលប្រទេសចិន ស្វែងរកការបង្កើនទំនាក់ទំនងការទូត និងយោធាទៅវិញទៅមកនោះ៕