
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្ដីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) បាននិយាយនៅថ្ងៃអង្គារនេះថា ការពង្រីកសមត្ថភាពយោធារបស់ចិនដ៏ឆាប់រហ័ស គឺជាការព្រួយបារម្ភខ្លាំងសម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្ដរជាតិ។
លោកហាយ៉ាស៊ី បាននិយាយថាវាជាការប្រឈមផ្នែកយុទ្ធសាស្រ្ដដ៏ធំបំផុតមកទល់ពេលនេះរដើម្បីធានាសន្ដិភាព និងស្ថិរភាពរបស់ប្រទេសជប៉ុន និងសហគមន៍អន្ដរជាតិ។
លោកហាយ៉ាស៊ីបានថ្លែងនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់មួយ បន្ទាប់ពីប្រទេសចិន បានប្រកាសពីការ
បង្កើនការចំណាយ៧,២%នៅក្នុងវិស័យការពាជាតិនៅឆ្នាំនេះ។
រយៈពេលជាង១ទសវត្សន៍ក្រោមការដឹកនាំរបស់លោកស៊ី ជិនពីង ថវិកាយោធាចិនបានបន្ថែមទ្វេដង ខណ:ដែលក្រុងប៉េកាំងប្រកាន់ជំហរឹងថ្អឹងទៅលើតៃវ៉ាន់។