រុស្ស៊ីបានកម្រេចយានប្រយុទ្ធរបស់អ៊ុយក្រែនផលិតដោយអាមេរិក ខណៈអ៊ុយក្រែនបានវាយប្រហារទីតាំងរបស់រុស្ស៊ី

2024/03/06 04:34:39 am        296

យោងតាមព័ត៎មានបច្ចុប្បន្នភាព ខណៈជម្លោះរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយអស់រយ:ពេល២ឆ្នាំមកនេះ រុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទថា កងទ័ពរបស់ខ្លួនបានវាយប្រហារចំយានប្រយុទ្ធរបស់អ៊ុយក្រែន ផលិតដោយអាមេរិក ខណៈអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហាររុស្ស៊ីលើសមរភូមិជាច្រើន ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងរបាយការណ៍សង្រ្គាមថា កងទ័ពរុស្ស៊ីបានបន្ដការវាយប្រហារកងទ័ពសកម្មរបស់អ៊ុយក្រែននិងគ្រឿងយុទ្ធោបករណ៍នៅមុខព្រួញផ្សេងៗ ក្នុងនោះរួមមាន គូពីយ៉ាំង ដូនេត ឃើសិន និងអាឌីវអ៊ីវកា។

រុស្ស៊ីនិយាយថា ខ្លួនបានកម្ទេចរថក្រោះពីរគ្រឿងក្នុងនោះមាន១គ្រឿងគឺអាប្រាម(Abrams) ដែលផ្ដល់ដោយសហរដ្ឋអាមេរិកទៅអោយកងទ័ពអ៊ុយក្រែន យានប្រយុទ្ធថ្មើរជើង៤គ្រឿង ក្នុងនោះមាន ប្រភេទប្រេតលី (Bradley)ជាយានប្រយុទ្ធថ្មើរជើង៣គ្រឿងផលិតដោយអាមេរិក រថពាសដែក កាំភ្លើងផ្លោង និងប្រព័ន្ធរ៉ូកែតហ៊ីម៉ាស(HIMARS)ផងដែរ។

នៅថ្ងៃជាមួយគ្នានេះ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការជាប់ទងនឹងការប្រយុទ្ធ ៦៣លើកដែលបានចាប់ផ្ដើមនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយកងទ័អាកាសអ៊ុយក្រែន បានវាយប្រហារទៅលើបុគ្គលិកយោធារុស្ស៊ី និងតំបន់ប្រមូលផ្ដុំយុទ្ធោបករណ៍ ក៏ដូចជា ស្ថានីយត្រួតពិនិត្យយានដ្រូនឬUAVផងដែរ។

ភាគីអ៊ុយក្រែននិយាយថា កងទ័ពអាកាសរបស់ខ្លួន បានបំផ្លាញមីស៊ីលប្រភេទKH-59របស់រុស្ស៊ី១ដើម ខណ:ដែលរ៉ូកែត និងទ័ពកាំភ្លើងធំរបស់ខ្លួន បានវាយប្រហារលើតំបន់ប្រមូលផ្ដុំបុគ្គលិកយោធា និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm