ហៃទី៖ ជនជាតិកូឡុំប៊ី និងជនជាតិអាមេរិកដើមកំណើតហៃទី ដែលត្រូវបានគេសង្ស័យថាបានធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ពួកគេទៅទីនោះ ដើម្បីចាប់ខ្លួនលោកប្រធានាធិបតីប៉ុណ្ណោះមិនមែនសម្លាប់ទេ។
លោក Moise ត្រូវបានគេបាញ់សម្លាប់កាលពីព្រឹកថ្ងៃពុធ នៅឯគេហដ្ឋានរបស់លោកនៅក្នុងរដ្ឋធានី Port-au-Prince ជាអ្វីដែលអាជ្ញាធរហៃទីបាននិយាយថា គឺជាផែនការធ្វើឃាតជាក្រុមដែលមានជនជាតិកូឡុំប៊ីចំនួន ២៦នាក់ និងជនជាតិអាមេរិកមានសញ្ជាតិដើមហៃទី ២នាក់ដែលបានធ្វើអោយប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ ធ្លាក់ក្នុងភាពច្របូកច្របល់កាន់តែខ្លាំង។ ឃាតកម្ម និងភាពមិនប្រាកដប្រជាអំពីថា តើអ្នកណានៅពីក្រោយផែនការនេះគឺជាការបញ្ហាចុងក្រោយបង្អស់ វាយប្រហារប្រទេសកំពុងតស៊ូនឹងវិបត្តិ ដែលបានអំពាវនាវសុំជំនួយពីអន្តរជាតិ។
សំអាងដល់សំដីមនុស្សដែលបាននិយាយ ជាមួយជនសង្ស័យមួយចំនួនក្នុងចំណោមជនសង្ស័យ ១៩នាក់ដែលត្រូវបានឃុំខ្លួនរហូតមកដល់ពេលនេះ ក្រុម Miami Herald បាននិយាយថា ពួកគេបាននិយាយថា បេសកកម្មរបស់ពួកគេគឺចាប់ខ្លួនលោកប្រធានាធិបតី Moise និងនាំលោកទៅកាន់វិមានប្រធានាធិបតី៕
អត្ថបទ៖ សុខមាន