
អង្គការសុខភាពពិភពលោក(WHO)រួមជាមួយបុគ្គលិកមកពីអង្គការសហប្រជាជាតិបានប្រញាប់ប្រញាល់បញ្ជូនបរិក្ខារវេជ្ជសាស្ត្រនិងប្រេងឥន្ធន:ទៅកាន់មន្ទីរពេទ្យពីរដែលកំពុងជួបការខ្វះខាត នៅតំបន់ហ្កហ្សាខាងជើង កាលពីថ្ងៃអាទិត្យ ជាទីដែលបុគ្គលិកវេជ្ជសាស្ត្រក្នុងស្រុក កំពុងប្រឈមមុខនឹងការពិបាកក្នុងការងារ។
អង្គការWHO បាននិយាយថា ដំណើរទស្សនកិច្ចចុងសប្ដាហ៍កន្លងទៅ ត្រូវបានធ្វើឡើងជាលើកចាប់តាំងពីដើមខែតុលាឆ្នាំ២០២៣ ស្របពេលដែលកិច្ចប្រឹងប្រែងដែលនៅតែបន្ដ ដើម្បីចូលទៅកាន់តំបន់នោះបានទៀងទាត់បន្ថែមទៀត។
មន្ទីរពេទ្យនេះ បានបន្ថែមថា ក្រុមអង្គការWHO ក៏បានអញ្ជើញទៅមន្ទីរពេទ្យកាម៉ាល់ អាតវ៉ាន់ក្នុងក្រុងបេត ឡាហ៊ី(Kamal Adwan)ផងដែរ ដែលជាកន្លែងតែ១គត់ដែលផ្ដល់សេវាដល់អ្នកជម្ងឺកុមារនៅភាគខាងជើងហ្កាហ្សា ស្រ្ទីប។ អង្គការWHOបាននិយាយថា មន្ទីរពេទ្យ កំពុងប្រឈមមុខនឹងកង្វះស្បៀង ដែលបណ្ដាលឲ្យមានក្មេង១០នាក់ ស្លាប់ កង្វះអគ្គីសនីប្រើប្រាស់ដែលចោទជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកជម្ងឺ។
អង្គការWHO បាននិយាយថា ខ្លួនបាននាំយកប្រេងឥន្ធន:៩,៥០០លីត្រទៅអោយមន្ទីរពេទ្យមួយៗ ក៏ដូចជា ការផ្គត់ផ្គង់វេជ្ជសាស្រ្ដសំខាន់ៗដែលជាចំណែកតូចមួយនៃអ្វីដែលជាតម្រូវការចាំបាច់សម្រាប់គោលបំណងជួយសង្រ្គោះជីវិត៕