
អង្គភាពស៊ើបការណ៍យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា យានដ្រូនសមុទ្ររបស់អ៊ុយក្រែន បានបង្កការខូចខាតនាវាល្បាតនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី១គ្រឿងនៅជិតឧបទ្វិបគ្រីម៉េ។
ទីភ្នាក់ងាស៊ើបការណ៍ បាននិយាយនៅលើAppតេឡេក្រាមថា ក្រុមអង្គភាពពិសេសរបស់ខ្លួន១៣ បានវាយប្រហារនាវាល្បាតស៊ើហ្គេ កូតូវ (Sergey Kotov) នៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីនៅច្រកសមុទ្រឃើច (Kerch)។
អ្នកសារព័ត៌មានReuters បានផ្ទៀងផ្ទាត់រាងរៅនាវា អាវុធ និងរចនាសម្ព័ននានាដែលបានឃើញក្នុងវីដេអូដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងាស៊ើបការណ៍បានបង្ហាញស៊ីគ្នានឹងវីដេអូឯកសារ និរូបថតរបស់នាវា Project ស៊ើហ្គៃ កូតូវ (Sergey Kotov) 22160 របស់រុស្ស៊ី។
ទីភ្នាក់ងាស៊ើបការណ៍ បាននិយាយថា ដោយសារតែការវាយប្រហារដោយយានដ្រូនទឹកប្រភេទម៉ាហ្គូរ៉ាMagura V5 បានធ្វើអោយនាវា ប្រភេទ Project 22160 ស៊ើហ្គេ កូតូវ ខូចខាតធ្ងន់ធ្ងរជាបន្ដបន្ទាប់ពិសេស នៅផ្នែកកន្ទុយនាវា និងផ្នែកចំហៀងនិងចំណុចលយចូលចំណត។
ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗទេទៅនឹងការស្នើរសុំអត្ថាធិប្បាយក្នុងរឿងនេះ៕