
ទីភ្នាក់ងាព័ត៌មានWAFAរបស់ប៉ាឡេស្ទីន បានរាយការណ៍ថា អ្នកកាន់ទុក្ខជាច្រើននាក់បានចូលរួលបុណ្យសពក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ ដែលត្រូវបានកងទ័ពអ៊ីស្រាអែលសម្លាប់នៅក្នុងអំឡុងពេលវាយឆ្មក់មួយក្នុងតំបន់វេស បែង នៅថ្ងៃអង្គារនេះ។
យោងតាមប្រភពវេជ្ជសាស្រ្ដ បាននិយាយថា ក្មេងប្រុសនេះ ត្រូវបានទាហ៊ានអ៊ីស្រាអែលបាញ់ចំក្បាល។
យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗទេទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយលើរឿងនេះ។
អំពើហិង្សា បានកើនឡើងនៅទូទាំងតំបន់វេសបែង ស្របពេលសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល និងអ្នកតាំងទីលំនៅជ្វីស និងការវាយឆ្មក់ជាទៀងទាត់លើតំបន់ប៉ាឡេស្ទីននៅទូទាំងទឹកដីដែលខ្លួនបានកាន់កាប់ក្នុងឆ្នាំ១៩៦៧៕