អាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ ចុះអនុស្សរណៈ​លើកិច្ច​សហប្រតិបត្តិការ​ក្នុង​ការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

2024/03/06 03:51:52 pm        194

នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុ​ប្រធាន​ទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​សំណល់​ជា​តិផ្ទុះពីសង្រ្គាម (Cooperation in Residual Contamination Management) រវាង​អាជ្ញាធរ​មីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និង លោក Stefano Toscano ឯកអគ្គរដ្ឋទូត និងជានាយកនៃមជ្ឈមណ្ឌល GICHD ។

ការអនុស្សរណៈនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគាំទ្រការដោះស្រាយបញ្ហាមីន និង​សំណល់​ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ជា​ពិសេស​ការ​កសាង​សមត្ថភាព​ថ្នាក់​ជាតិ​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលស្ថាប័នទាំងពីរ អាជ្ញាធរមីន និងGICHD បានបង្កើតភាពជាដៃគូរយៈពេលជាងមួយទសវត្សរ៍ និង​បា​ន​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​គោល​ការណ៍​នៃ​សកម្មភាពមនុស្សធម៌ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជឿជាក់ថា អាជ្ញាធរមីន និង GICHD នឹងបោះជំហា​ន​ទៅ​មុខ​យ៉ាង​សំខាន់​ឆ្ពោះទៅរកប្រទេសកម្ពុជារួចផុតពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង​ធ្វើឱ្យសហគមន៍ទាំងអស់មានការរីកចម្រើនប្រកបដោយសុវត្ថិភាព និងវិបុលភាព។ ជា​មួយ​គ្នា​នោះ ការប្តេជ្ញាចិត្តនេះ គឺជាកិច្ចការរួមគ្នាឈានឆ្ពោះទៅរកអនាគតមួយ​ដែលពិភពលោក​គ្មាន​ការ​គំរាម​ពីគ្រាប់មីន។

ក្នុងពិធីនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ចាប់តាំងពីឆ្នាំ១៩៩២ ដល់​ឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​​នាយករដ្ឋមន្រ្តី កម្ពុជា បានរដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣០២៤ គីឡូម៉ែត្រក្រឡា ក្នុងនោះរួមទាំងតំបន់មានគ្រាប់បែកចង្កោម។ ទោះបីមានកិច្ចខិតខំប្រឺងប្រែង និង​មានការរួមចំណែកពី GICHD ក៏ដោយ កម្ពុជា នៅសល់ផ្ទៃដីមានមីនចំនួន ៥៣៣ គីឡូម៉ែត្រ​ក្រឡា និង ១.៣២១ គីឡូម៉ែត្រក្រឡា នៃសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែល​ត្រូវ​បន្តដោះស្រាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ជាមួយនឹងប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំ​ប្រក​ប​ដោយ​ចក្ខុ​វិស័យ គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព និងទំនុកចិ​ត្ត​ក្នុង​ការ​សម្រេច​បាន​នូវគោលដៅក​ម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ក៏ដូចជា​ការ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ឱ្យ​ស្ថិត​នៅ​កម្រិ​ត​អប្បបរមា។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអនុប្រធានទី១អាជ្ញាធរមីន បាន​កោត​សរសើរចំពោះលោកនាយកនៃមជ្ឈមណ្ឌល GICHD Stefano Toscano និងសហការី ដែល​​បានរួមចំណែកដ៏ថ្លៃថ្លាក្នុងសកម្មភាពមីនសកល និងជួយ​សង្រ្គោះ​អា​យុជី​វិត​បាន​យ៉ាង​ច្រើន​នៅ​តាម​បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយ​គ្មាន​ការ​រើសអើង។

ពាក់ព័ន្ធនឹងអនុសញ្ញាអូតាវ៉ា ឯកឧត្តម លី ធុជ បានថ្លែងថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏​សំខាន់​មួយ​ដែល​ប្រទេសកម្ពុជាត្រូវបានជ្រើសតាំងពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាអូតាវ៉ា ឱ្យធ្វើជាប្រធាន និង​ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងកិច្ចប្រជុំ​នោះ​នឹង​ត្រូវមានការអនុម័តផែនការសកម្មភាពសៀមរាប-អង្គរ ០៥ឆ្នាំ និងសេចក្តី​ប្រកាស​នយោបាយ​សៀមរាប-អង្គរ ដែលរដ្ឋភាគី និងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តន៍។ ភាពជោគជ័យនៃអនុសញ្ញាអូតាវ៉ារយៈពេល ២៥ឆ្នាំ ក៏មានការរួមចំណែក​ឥត​ឈប់​ឈរ​ពី​មជ្ឈ​មណ្ឌល GICHD ក្នុងការពង្រឹងការអនុវត្តមាត្រា ៥នៃអនុសញ្ញាស្តីពីការបោសសម្អាតមីន ផង​ដែរ​៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm