គណៈប្រតិភូរដ្ឋសភា ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន វរសេនាតូចលេខ៤២២ ការពារព្រំដែនជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី

2024/03/06 04:04:43 pm        247

ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០២៤ គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥)នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោក​ជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៤ និងគណ:កម្មការទី៥ នៃរដ្ឋសភា អម​ដំណើរ​ដោយឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ឯកឧត្តម ឡាយ សៀងលី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​អញ្ជើញ​ចុះ​សំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង ពលទាហាន វរសេនា​តូច​​លេខ៤២២ ចំណុះកងពលតូចថ្មើរជើងលេខ៤២ និងនាយនគរបាល នាយនគរបាលរង និង​ពល​នគរបាល ការពារពំ្រដែនគោកលេខ ៧០២ ដែលឈរ​ជើង​ការ​ពារ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលពិធី​នេះ​ប្រព្រឹត្ត​នៅ​ទី​បញ្ជាការ​វរសេនាតូចលេខ៤២២ ស្ថិតនៅក្នុងឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ តំណាងឲ្យនាយ នាយទាហានរង ពលទាហាន និងនាយ នាយនគរបាលរង និងពលនគរបាលនៅជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈប្រតិភូរដ្ឋសភាដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចុះសាកសួរសុខទុក្ខដល់កងយោធពលខេមរៈភូមិន្ទ និងកងកំលាំងនគរបាលជាតិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាពេលនេះ គឺជាការលើកទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ ក្នុងការផ្សាភ្ជាប់សមរភូមិមុខ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នឹងនាយនគរបាល នាយនគរបាលរង និងពលនគរបាលទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅជួរមុខទិសឧត្តរមានជ័យ នឹងបន្តខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវ និង​អនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នៅរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក្នុងកិច្ចការពារបូរណភាពទឹកដី ជាពិសេស គឺការប្តេជ្ញាចិត្ត អនុវត្តន៍ ឲ្យបាននូវយុទ្ធសាស្រ្តបី សកម្មភាព ប្រតិបត្តិការ និងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

មានមតិសំណេះសំណាល ជាមួយនាយ នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ នៅទិសឧត្តរមានជ័យ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បានសំដែងនូវមនោសញ្ចេតនា សប្បាយរីករាយដោយក្តីនឹករលឹក និងបានពាំនាំនូវការផ្តំាផ្ញើសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទៀ សីហា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ ដែលឈរជើងនៅជួរមុខតាមព្រំដែន កម្ពុជា-ថៃ ទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្តតស៊ូការលំបាកគ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដី គំរូវីរៈភាពនេះ ធ្វើឲ្យយុវជន យុវនារីជំនាន់ក្រោយ ចងចាំ និងរៀនសូត្រតាម គ្មានថ្ងៃអាចបំភ្លេចបានឡើយ។

ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា ក៏បានលើកឡើងផងដែរថា ដើម្បីរក្សាសុខសន្តិភាព បានជោគជ័យយើងមិនត្រឹមតែមានកងកំលាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហានប៉ុណ្ណោះទេ យើងត្រូវតែតស៊ូតាមរយៈការងារការទូត និងច្បាប់អន្តរជាតិជាដើម ដែលរដ្ឋសភា ព្រឹទ្ធសភា មានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការនេះផងដែរ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មេបញ្ជាការសមរភូមិទាំងអស់ ដែលបានដឹកនាំបណ្តា កងឯកភាពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រក្សាភាពអត់ធ្មត់បង្កើន កិច្ចសហប្រតិបត្តិការរវាងបណ្តាកងទ័ពជួរមុខ នៃប្រទេសទាំងពីរក្នុងស្មារតីយោគយល់គ្នា សហប្រតិបត្តិការ ដោយស្មើសិទ្ធ ស្មើភាពដោះស្រាយព្រំដែន ដោយសន្តិវិធីឈរលើគោលការណ៍សន្តិភាព ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ នៅតាមព្រំដែនរស់នៅប្រកបដោយសុខដុមរម្យនាបញ្ជៀសការបង្ហូរឈាម និងសោកនាដកម្មនៃសង្គ្រាមប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្តម បានបន្តថា​ យេីងមានថ្ងៃនេះ​ព្រោះតែយេីងមានសន្តិភាព​ សមិទ្ធផលជាច្រើនមិនអាចសម្រេចបានទេបើគ្មានសន្តិភាព ការថែរក្សា និងការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិ។ ក្នុងនាមកងយោធពលខេមរភូមិន្ទ​ ត្រូវពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជននិងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយដើម្បីប្រទេសជាតិយើងបានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។ ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា​ ក្នុងពេលប្រទេសជាតិមានសន្តិភាពកងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាពតាមរយៈហ្វឹកហាត់​ បំប៉នជំនាញ​ដើម្បីអនុវត្តការងារស្នូលឱ្យមានប្រសិទ្ធភាព។កងទ័ពទាំងអស់ត្រូវបន្តថែរក្សានូវសមិទ្ធផលដែលប្រមុខថ្នាក់ដឹកនាំ​​​ រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៦​​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន​ បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើន​​រហូតមកដល់បច្ចុប្បន្ន។​​ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ​ និងអនុវត្តបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់​​សម្តេចមហាបវរធិបតី​​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។

ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពនាឱកាសនោះ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បាននាំយកនូវសម្ភារ: និងថវិការបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់កងទ័ពប្រចាំការទិសប្រាសាទតាមាន់ តាក្របីរួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកា រួមទាំងប្រអប់សង្គ្រោះបឋមផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm