អ៊ីតាលី​ឈ្នះ​ពាន​ជើងឯក​អឺរ៉ុប​លើក​ដំបូង​ក្នុង​រយៈពេល ៥៣​ឆ្នាំក្រោយ​ឈ្នះ​អង់គ្លេស​បាល់ ១១​ម៉ែត្រ​កាត់​សេចក្តី​

2021/07/12 06:52:29 pm        132

​បាល់ទាត់៖ ​ក្រុម​ជំរើសជាតិ​អ៊ីតាលី​បានក្លាយ​ជា​ជើងឯក​បាល់ទាត់​ទ្វីបអឺរ៉ុប ជា​លើកដំបូង​ក្នុង​រយៈពេល ៥៣ឆ្នាំ ​និងជា​លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ ​ក្រោយ​យកឈ្នះ​អង់គ្លេស​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Wembley​។

​​ជ័យជំនះ​របស់​អ៊ីតាលី​ក៏បាន​បញ្ចប់​ក្តីសង្ឃឹម ​របស់​អង់គ្លេស​ដែល​ចង់​ឈ្នះ​ពានរង្វាន់​ធំលើកដំបូង​ក្នុង​រយៈពេល ៥៥ឆ្នាំ​ដែល​ពួកគេ​ឈ្នះ​ចុងក្រោយ​បំផុត​នៅ World Cup ១៩៦៦ ក្នុង​ទឹកដី​ខ្លួនឯង​។ ​​ជា​រាត្រី​ដ៏​ឈឺចាប់​មួយ​សំរាប់​អ្នកគាំទ្រ​អង់គ្លេស ជាពិសេស​ស​អ្នកគាំទ្រ​ភាគច្រើន​ដែលមាន​ឱកាស​អង្គុយ​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Wembley ទោះបី​ពួកគេ​ជា​អ្នក​ត្រេកអរ​មុន​នៅពេល​ខ្សែការពារ Manchester United, Luke Shaw ស៊ុត​បើក​ការ​នាំមុខ​តាំងពី​នាទី​ទី២​។ ​​អ៊ីតាលី​ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់ ៣៣ប្រកួត​ជាប់​គ្នា​មកហើយ​នោះតាម​ស្មើ​វិញ​បានសំរេច​ដោយ​ខ្សែការពារ Juventus, Leonardo Bonucci នៅ​នាទី​ទី៦៧ បន្ទាប់ពី​អ្នកចាំទី​អង់គ្លេស Jordan Pickford សង្គ្រោះ​បាល់​តែ​តរបស់ Marco Verratti ដែល​បុក​បង្គោល​ទី​។

​​មិនមាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​បាន​ទៀតឡើយ ទាំង​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​ ខណៈ​អ្នកចាត់ការ​អង់គ្លេស Gareth Southgate ផ្លាស់ប្តូរ​កីឡាករ​ពីរ​នាក់​ចូល​ដើម្បី​ទាត់​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​គឺ Marcus Rashford និង Jadon Sancho​។​ ​​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ទាំងពីរ​នាក់​នេះ​សុទ្ធតែ​ធ្វើ​មិនបាន​សំរេច ​ទោះបី​អ៊ីតាលី Jorginho និង Andrea Belotti ស៊ុត​មិន​ចូល​ដោយ​រារាំង​ពី Jordan Pickford ក្តី​តែ​កីឡាករ​វ័យ ១៩ឆ្នាំ​របស់ Arsenal, Bukayo Saka គឺជា​អ្នក​ស៊ុត​មិន​ចូល​គ្រាប់​បាល់​ចុងក្រោយ​។ ​​មក​មើល​ស្ថិតិ​របស់​ក្រុម​ទាំងពីរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​វិញ​គឺ៖

-​ អ៊ីតាលី​ដែល​ឈ្នះ​ជើងឯក​អឺរ៉ុប​នេះ​ជា​លើក​ទី២ ក្នុង​រយៈពេល ៥៣ឆ្នាំគឺជា​គំលាត​ដ៏​យូរ​បំផុត​នៃ​ការ​ឈ្នះ​ជើង​ឯង បន្ទាប់ពី​អេ​ស្ប៉ា​ញ ៤៤ឆ្នាំ​ចន្លោះ​ឆ្នាំ១៩៦៤ និង​ឆ្នាំ២០០៨​។

-​ ​អង់គ្លេស​នៅតែ​បន្ត​ស្ថិតិ​អាក្រក់​របស់ខ្លួន​ក្នុងការ​ទាត់​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​គឺ​ឈ្នះ​តែ ២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៩ប្រកួត​នៅ World Cup រឺ Euro និង​គិត​ជា​ភាគរយ ២២% ប៉ុណ្ណោះ​។

-​​ ​នេះ​ជា​ប្រកួត​ដំបូង​នៅ Euro ២០២០ នេះ​ដែល​អ៊ីតាលី​ត្រូវបាន​គេ​នាំមុខ​មុន​។

-​ ​ស្ថិតិ​គ្រប់គ្រង​បាល់​បាន​ត្រឹម ៣៤.៤% ប៉ុណ្ណោះ​សំរាប់​អង់គ្លេស ដែលជា​ស្ថិតិ​ទាប​បំផុត​នៅ Wembley តាំងពី​ឆ្នាំ២០១៦ នៅពេល​លេង​ជាមួយ​អេ​ស្ប៉ា​ញ​។

-​ ​អ្នកចាត់ការ​អង់គ្លេស Gareth Southgate តែងតែមាន​ការផ្លាស់ប្តូ​រ​ជំរើស ១១នាក់​ដំបូង​យ៉ាង​ហោច​ម្នាក់​ពីរ​មួយ​ប្រកួត​ទៅមួយ​ប្រកួត​សរុប ៣៧ប្រកួត​។

-​ ​Luke Shaw ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី១ និង ៥៧វិនាទីដែលជា​គ្រាប់​ដំបូង​របស់គេ​ឱ្យ​អង់គ្លេស​នោះ​ គឺជា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ទ្វីបអឺរ៉ុប​។​

-​ ​ក្នុង​វ័យ ៣៤ឆ្នាំ ៧១ថ្ងៃ ខ្សែការពារ​អ៊ីតាលី Leonardo Bonucci បាន​ក្លាយជា​កីឡាករ​ចំណាស់​បំផុត​ ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ទ្វីបអឺរ៉ុប និង​ជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​​ទី២ ​បើ​រាប់​ជាមួយ World Cup បន្ទាប់ពី Nils Liedholm ស៊ុត​ឱ្យ​ស៊ុត​អែ​ត​ពេល​ជួប​ប្រេ​ស៊ី​ល​នៅ World Cup ១៩៥៨ ក្នុង​វ័យ ៣៥ឆ្នាំ ២៦៤ថ្ងៃ​។​

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm