សម្ព័ន្ធអារ៉ាប់អំពាវនាវដល់ប្រទេសនានាបន្តការផ្ដល់មូលនិធិដល់ UNRWA ខណៈស្ថានភាពនៅហ្កាហ្សាកាន់តែយ៉ាប់យ៉ឺនខ្លាំង

2024/03/06 05:13:15 pm        106

បណ្ដារដ្ឋសម្ព័ន្ធអារ៉ាប់កាលពីថ្ងៃអង្គារទី៥ខែមីនា បានអំពាវនាវឲ្យប្រទេសនានាបន្តផ្ដល់មូលនិធិដល់ទីភ្នាក់ងារផ្ដល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិនៅដើមបូព៌ា ដោយចោទប្រកាន់អ៊ីស្រាអែលពីបទព្យាយាមបង្ខូចកិត្តិយសរបស់អង្គការនេះ។

លោក ម៉េក អាប់ដេលហ្វាតា អាប់ដេឡាហ្ស៊ីស (Maged Abdelfattah Abdelaziz) អ្នកអង្កេតការណ៍អចិន្ត្រៃយ៍របស់សម្ព័ន្ធអារ៉ាប់ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ដោយការព្យាយាមធ្វើឱ្យខូចកិត្តិយសទីភ្នាក់ងារ UNRWA អ៊ីស្រាអែល មានបំណងបំផ្លិចបំផ្លាញព្រំដែននយោបាយនៃដំណោះស្រាយរដ្ឋពីរ និងបង្កគ្រោះថ្នាក់ដល់សកម្មភាពមនុស្សធម៌ណាមួយ របស់ទីភ្នាក់ងារនេះ។

ប្រធានទីភ្នាក់ងារផ្ដល់ជំនួយជនភៀសខ្លួនប៉ាឡេស្ទីនលោកហ្វីលីព ឡាហ្សារីនី(Philippe Lazzarini)បានព្រមានកាលពីថ្ងៃចន្ទពីយុទ្ធនាការដែលបានគ្រោងទុកជាមុន និងរួមដៃគ្នា ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់ទីភ្នាក់ងារនេះពីបទជួលមនុស្សជាង៤៥០ នាក់ ពីក្រុមហាម៉ាស និង ក្រុមប្រដាប់អាវុធផ្សេងទៀត។

លោកLazzarini មិនបាននិយាយចំៗ ចំពោះការចោទប្រកាន់ចុងក្រោយដែលធ្វើឡើងដោយយោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែលោកបានអំពាវនាវដល់នាយករដ្ឋមន្ត្រី Benjamin Netanyahu សម្រាប់ការបញ្ជាក់ដោយបើកចំហថា UNRWA នឹងមិនក្លាយជាផ្នែកមួយនៃហ្កាហ្សាក្រោយសង្គ្រាម ។

ទីភ្នាក់ងារ UNRWA ជួលមនុស្ស១៣.០០០នាក់ នៅហ្កាហ្សា បើកដំណើរការសាលារៀន គ្លីនិកសុខភាព និងសេវាសង្គមផ្សេងទៀត និងការចែកចាយជំនួយមនុស្សធម៌ជាដើម។ យោងតាមអង្គការសហប្រជាជាតិ មនុស្សប្រហែល ៣.០០០នាក់ កំពុងធ្វើការដើម្បីផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា ដែលមនុស្សចំនួន៥៧៦.០០០នាក់ ស្មើនឹងមួយភាគបួននៃចំនួនប្រជាជនសរុប កំពុងប្រឈមភាពអត់ឃ្លាន៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm