នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិបានធ្វើការណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ត្រូវចេះទប់ស្កាត់នូវព័ត៌មានមិនពិតនានាតាមរយៈប្រព័ន្ធអេឡិចត្រូនិច ខណៈពួកប្រឆាំងមួយក្តាប់តូចបានកំពុងវាយប្រហារ និងមូលបង្កាច់រាជរដ្ឋាភិបាល រួមទាំងកងទ័ព តាមរយៈព័ត៌មានមិនពិតនេះ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២៤ នាថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ បានលើកឡើងថា នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវធ្វើការទប់ស្កាត់ផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗដូចជាតាមយូធូប ហ្វេសបុកជាដើម ព្រោះថាពួកប្រឆាំងតែងតែផ្សព្វផ្សាយព័ត៌មានមូលបង្កាច់មកលើរាជរដ្ឋាភិបាល និងកងទ័ពជាទូទៅពួកនេះភាគច្រើននៅបរទេស។

នៅក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានយោ ធសេវា គប្បីអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយ នីតិកាលទី៧នៃរដ្ឋសភា ដែលមានបាវចនាចំនួន៥គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយក្នុងនោះភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ គឺផ្តោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយគ្រប់បណ្តាអង្គ ភាពត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសភារ កិច្ចការពារបូរណភាពទឹកដី និងភារកិច្ចការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងឡាយណាដែលសំដៅដល់ការធ្វើបដិវត្តន៍ណណ៌ជាដើមនោះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានណែនាំឲ្យបន្តចូលរួមអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ៥ឆ្នាំឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ ដោយក្នុងនោះផែនការអប់រំហ្វឹកហ្វឺនក៏ជាផ្នែកមួយនៃកំណែទម្រង់នេះផងដែរ ដែលបានចូលរួមចំណែកពង្រឹងសមត្ថភាពដល់កងទ័ពទូទាំងកង យោធពលខេមរភូមិន្ទ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសម្រេចជោគជ័យល្អប្រសើរ។ និងបន្តយកចិត្ត ទុកដាក់អប់រំ និងពង្រឹងការអនុវត្តច្បាប់របស់រដ្ឋ និងបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពល ខេមរភូមិន្ទ ដោយយកចិត្តទុកដាក់អប់រំបន្ថែមទៅលើច្បាប់ផ្សេងៗ ជាពិសេសច្បាប់ពាក់ព័ន្ធទៅនឹងអំពើ ហឹង្សា ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រឆាំងគ្រឿងញៀនជាដើម។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២៤នេះដែរ ឧត្តមសេនីយ៍ទោ ចាន់ សារឿន នាយកនាយកដ្ឋានអប់រំអគ្គនាយកដ្ឋានយោធសេវាក៏បានលើកឡើងផងដែរថា អគ្គនាយកដ្ឋានយោធសេវា ក៏ដូចជាជំនាញនាយកដ្ឋានអប់រំបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួន តាមផែនការណែនាំរបស់ក្រសួងការពារជាតិទាំងអស់ ដោយក្នុងន័យនេះទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការកសាងកងទ័ពអំពីទស្សនៈ សតិអារម្មណ៍នយោបាយចិត្តសាស្រ្ត ជាពិសេសអំពី គុណតម្លៃនៃសន្តិភាព គឺជាបញ្ហាគន្លឹះក្នុងការកសាង ពង្រឹងកម្លាំងប្រដាប់អាវុធឲ្យបានរឹងមាំ តាមរយៈការ បណ្តុះបណ្តាល អប់រំរៀនសូត្រលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ គោរពវិន័យ បទបញ្ជារបស់ កងទ័ព អត្តចរិក សីលធម៌ ថ្លៃថ្នូរស្អាតស្អំ ប្រយុទ្ធប្តូរផ្តាច់ និងហ៊ានពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាដើម៕ អត្ថបទ បាន ចក់
