ពិព័រណ៍ទន្តសាស្ត្រឆ្នាំនេះធ្វើក្រោមប្រធានបទ «ការអភិវាឌ្ឍន៍ឥតឈប់ឈរ នៃវិស័យទន្តសាស្ត្រជាសកល»

2024/03/06 06:40:50 pm        86

សមាគមទន្តពេទ្យកម្ពុជាបានរៀបចំសន្និសីទ និងពិព័រណ៍ទន្តសាស្ត្រប្រចាំឆ្នាំលើកទី២២ ក្រោម​ប្រធាន​បទ «ការអភិវាឌ្ឍន៍ឥតឈប់ឈរ នៃវិស័យទន្តសាស្ត្រជាសកល» ដែលប្រព្រឹត្ត​ទៅ​ក្រោម​វត្ត​មាន​របស់​ឯកឧត្តម ស៊ិក បុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែល​មាន​ការ​ចូលរួម​ពី​វាគ្មិន​ល្បីៗទាំ​ងជាតិ និងអន្តរជាតិចំនួន១៤រូប និងសិក្ខាកាមសរុបចំនួនជិត ១ពាន់នាក់ ព្រមទាំង​មាន​ស្តង់ដាក់តាំងបង្ហាញចំនួន ៩២ស្តង់។

ទន្តបណ្ឌិត ស៊ឹង គីមសាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមទន្តពេទ្យកម្ពុជា នៅក្នុងកម្មវិធីនេះ បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្នសម្រាប់វិស័យទន្ដពេទ្យនៅកម្ពុជាមានការរីកចម្រើនគួរឲ្យសម្គាល់ ហើយ​ដើម្បីឲ្យវិស័យនេះកាន់តែដើរទាន់ វិស័យទន្ដសាស្រ្ដលើពិភពលោក សមាគម​តែងតែ​ធ្វើ​ការ​រៀប​ចំ​ពិព័រណ៍ទន្ដសាស្រ្ដនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យទន្ដពេទ្យ និង​និស្សិត​ទន្ដសាស្រ្ដ​ទាំង​ជំនាន់មុន និងក្រោយទាំងអស់មកបណ្ដុះបណ្ដាលបន្ថែមទៀត។

លោកបានបន្តថា ការវិវត្តនៃវិស័យទន្ដសាស្រ្ដនៅកម្ពុជាសព្វថ្ងៃនេះ បានកំពុង​វិវត្តន៍​ខ្លួន​កាន់​តែ​រីកច​ម្រើនច្រើ​ន និង​ខ្លាំងក្លាបំផុត បើធៀបនឹងរយៈពេលប៉ុន្មានចុងក្រោយនេះ ជាក់ស្តែង កាល​ពី​ចាប់​ផ្តើម​លើកដំបូង ក្រុមហ៊ុនដែលចូលរួម​តាំង​បង្ហាញ​តាម​ស្តង់​មាន​ចំនួន​ប្រមាណ​២០​ទៅ​៣០​ប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មានរហូតជាង ៩០ស្តង់។

ក្នុងពិធីនាឱកាសនោះឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ទន្តបណ្ឌិត និង​ទន្តពេទ្យទាំងអស់ ត្រូវគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់ប្រភេទ គឺ​កុំរើស​អើងថា អ្នកមាន ឬអ្នកក្រ និងត្រូវ​គិតថា​ការ​ឈឺចាប់រ​បស់​អ្នក​ជំងឺ​គឺជា​កា​រ​ឈឺចា​ប់​របស់​យើង​ដែរ។

ឯកឧត្តម បានលើកឡើងថា ដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតនូវវិស័យសុខាភិបាល ក៏​ដូច​ជា​បង្កើន​​គុណភាព និងសមត្ថភាព ចាំបាច់ណាស់ដែលទន្តបណ្ឌិត ទន្តពេទ្យទាំង​អស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​សិក្សា​ជាបន្តបន្ទាប់នូវបច្ចេកវិទ្យាថ្មីៗពីបណ្តារៀមច្បង ដែលមានបទពិសោធន៍​ច្រើន​ព្រម​ទាំង​សហការ​ជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាព​ខ្ពស់​កាន់​តែ​សុក្រិត្យ​ថែម​ទៀត​៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm