មន្ត្រីជំនាញចាប់ផ្ដើមធ្វើកំណែលើក្រដាសកិច្ចការបេក្ខជនប្រឡងចូលអង្គភាពប្រឆាំងអំពើពុករលួយ

2024/03/06 06:52:20 pm        257

មន្ត្រីជំនាញបានចាប់ផ្ដើមដំណើរការកំណែលើក្រដាសកិច្ចការ បេក្ខជនប្រឡង​ចូល​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខប្រមាញ់ និង​នេសាទ។​

ដំណើរការកំណែនេះចាប់ផ្ដើមក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ វត្តមាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រួមទាំងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមកពីក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និងនេសាទ និងវត្តមានអ្នកសង្កេតការណ៍ផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំង​វត្តមាន​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤នេះ បានចូលរួមធ្វើជាសាក្សី និង​ពិនិត្យ​មើល​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​កំណែ​ក្រដាស​កិច្ច​ការ​បេក្ខជនប្រឡងចូលជាមន្ត្រីដោយផ្ទាល់។ ការបើកដំណើរការកំណែនេះ គឺកែ​ទៅ​លើ​ក្រដាស​កិច្ច​ការ​ប្រឡង​ទាំង ៣ថ្ងៃ រួមមានការប្រឡងចូលអង្គភាពប្រឆាំងអំពើពុករលួយ ការប្រឡង​ចូល​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងការប្រឡងចូលក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ក្នុងការចាប់ផ្ដើមដំណើរការកំណែនេះ ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និង​ជា​អនុ​ប្រធានអនុគណៈកម្មការកំណែវិញ្ញាសា លើកឡើងថាការកែបែងចែកជា ៣បន្ទប់ផ្សេងគ្នា និង​មានវត្តមានសាស្ត្រាចារ្យជំនាញកែទៅលើក្រដាសកិច្ចនីមួយៗ ក្រោយ​កាត់​ក្បាល​សន្លឹក​កិច្ច​ការ​រួចរាល់​។

ការកែនេះ ក៏ធ្វើឡើងក្រោមការចូលរួមសង្កេតការណ៍ ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្ត​មាន​របស់អ្នកសង្កេតការណ៍ផងដែរ។ ការចូលរួមសង្កេតការណ៍នេះ គឺរហូតដល់​ដំណាក់​កាល​បូក​ស្រង់​ពិន្ទុ ដើម្បីរក្សាភាពត្រឹមត្រូវបំផុតសម្រាប់បេក្ខន។ ឯកឧត្តមលើកឡើងដែរថា គ្រប់បុគ្គល ជា​មន្ត្រី ឬអ្នកមានអំណាច ដែលគ្មានភារកិច្ចគ្មានសិទ្ធិចូលក្នុងបន្ទប់កំណែជាដាច់ខាត។

ពាក់ព័ន្ធនឹងកែក្រដាសកិច្ចការនេះ គឺមានភាពចាំបាច់បំផុត ដែល​តម្រូវ​ឱ្យ​មាន​ការ​កាត់​ក្បាល​វិញ្ញាសា និងដាក់លេខសម្ងាត់ មុននឹងចាប់ផ្ដើមការកែ។ នេះជាការបញ្ជាក់ថែមរបស់ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ជាប្រធានអនុគណៈកម្មការចុះលេខសម្ងាត់ កាត់ក្បាលសន្លឹកកិច្ចការប្រឡង និង​ស្រង់ពិន្ទុ។ ឯកឧត្តមថា ការធ្វើបែបនេះ គឺដើម្បីកុំឱ្យអ្នកកែស្គាល់ពីអត្តសញ្ញាណ របស់​សន្លឹក​កិច្ចការ​នីមួយៗ។

គួរបញ្ជាក់ឱ្យដឹងថា ការកែលើក្រដាសកិច្ចការសម្រាប់ការប្រឡងជាមន្ត្រីទាំង ៣ក្រសួងស្ថាប័ននេះ តាម​ការ​គ្រោង​មានរយៈពេល ១សប្ដាហ៍។ ជាទូទៅក្រសួងមុខងារសាធារណៈ ក៏ផ្ដល់​ឱកាស​សម្រាប់​បេក្ខជនតវ៉ា ក្រោយប្រកាសលទ្ធផលផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm