បក្សនយោបាយ៖ លទ្ធផលបោះឆ្នោតព្រឹទ្ធសភាបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស

2024/03/06 07:11:57 pm        191

គណបក្សនយោបាយនានា លើកឡើងថា លទ្ធផលផ្លូវការ នៃការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺបានបង្ហាញពីចរន្តលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស បន្ទាប់​ពីមាន​គណបក្ស​នយោបាយ​ចំនួនពីរ​ទទួលបានអាសនៈ ក្នុងការបោះឆ្នោតនីតិកាលទី៥ ឆ្នាំ ២០២៤នេះ។

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​បញ្ចប់​ការ​ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីម្សិលមិញ។ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ថ្លែងប្រាប់ BTV នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយ​បាន​សម្តែង​ការគាំទ្រចំពោះលទ្ធផលរបស់ គ.ជ.ប។ លោកបានបញ្ជាក់ថាលទ្ធផលនោះមានគណបក្សនយោបាយចំនួនពីរទទួលបានអាសនៈក្នុងព្រឹទ្ធសភា នីតិកាលទី៥នេះ ដែលធ្វើដំណើរការក្នុងស្ថាប័នកំពូលនេះកាន់តែសកម្ម ក្នុងការ​បំពេញ​តួនាទី និងភារកិច្ចរួមគ្នាជាប្រយោជន៍សម្រាប់សង្គមជាតិ។

ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ក៏បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លទ្ធផល​ផ្លូវការ​ នៃ​ការ​បោះឆ្នោ​ត​ព្រឹទ្ធសភានេះដូចគ្នាដែរ។ លោកលើកឡើងថា កម្ពុជាកាន់តែ​ចាក់ឫស​​លទ្ធិប្រជា​ធិប​តេយ្យ​ថែមទៀត បន្ទាប់ពីស្ថាប័ននីតិបញ្ញត្តិ ឬហៅថាសភាជាន់ខ្ពស់ មាន​គណបក្ស​នយោបាយ​ពីរ​ផ្សេងគ្នាក្នុងស្ថាប័នកំពូលតែមួយ។

សូមជម្រាបថា យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារបស់ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm