លោកTrump បានឈ្នះការបោះឆ្នោតបឋមចំនួន១១រដ្ឋដំបូងរួមទាំងរដ្ឋតិចសាស់ ។ការបោះឆ្នោតទាំងនេះ ត្រូវបានហៅដោយបណ្ដាញសហរដ្ឋអាមេរិក ខណៈលទ្ធផលបានបង្ហាញពីបណ្ដារដ្ឋ១៥ដែលគេឲ្យឈ្មោះថា Super Tuesday ក្នុងការប្រកួតប្រជែងដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។

អតីតប្រធានាធិបតី ដែលមានបំណងដណ្ដើមកៅអីសេតវិមានជាថ្មី បន្ទាប់ពីចាញ់លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០២០ រូបនេះអាចប្រកាសពីជ័យជម្នះក្នុងរដ្ឋទាំងនោះនៅថ្ងៃអង្គារពេលវេលានៅសហរដ្ឋអាមេរិក ឆ្ពោះទៅរកការទទួលបានការតែងតាំងជាបេក្ខភាពប្រជាធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។

រដ្ឋ Alabama, Arkansas, Colorado, Maine, Massachusetts, Minnesota, North Carolina, Oklahoma, Tennessee, Texas និងរដ្ឋ Virginia ត្រូវបានកំណត់ជ័យជម្នះសម្រាប់លោក Trump ដែលលោកបានផ្ញើសារអគុណអ្នកបោះឆ្នោតនៅលើបណ្ដាញសង្គម Truth Social របស់លោក ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្តក្នុងការបោះឆ្នោតដ៏ធំដែលគេឲ្យឈ្មោះថា Super Tuesday នៅទូទាំងប្រទេស។

នៅក្នុងការប្រកួតប្រជែងការតែងតាំងបេក្ខជនក្នុងគណបក្សប្រជាធិបតេយ្យ ដូចការរំពឹង លោក Biden បានឈ្នះ ចំនួន១៣រដ្ឋ ដែលត្រូវបានហៅដោយបណ្ដាញសហរដ្ឋអាមេរិក ទោះបីលោកត្រូវបានព្យាករថានឹងចាញ់សំឡេងបន្តិចបំតួចលើគូរប្រជែងមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា គឺលោក Jason Palmer នៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកតូចមួយនៃដែនដីសាម័រ(Samoa) របស់សហរដ្ឋអាមេរិក ក្ដី៕