កម្មវិធី Facebook និង Instagram របស់ Meta ដំណើរការឡើងវិញ បន្ទាប់ពីការដាច់បណ្ដាញជាសកល

2024/03/06 08:19:59 pm        128

កម្មវិធីបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) និង អ៊ីនស្តាក្រាម (Instagram) ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេតា (Meta) បានដំណើរការឡើងវិញកាលពីថ្ងៃអង្គារ (០៥ មីនា) បន្ទាប់ពីការដាច់បណ្ដាញជាងពីរម៉ោង ដែលបណ្តាលមកពីបញ្ហាបច្ចេកទេស និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោក។ បញ្ហារំខាននេះបានចាប់ផ្តើមនៅម៉ោងប្រហែល ១០ ព្រឹក (ម៉ោងក្នុងស្រុក)។

អ្នកនាំពាក្យក្រុមហ៊ុនមេតា លោក អាន់ឌី ស្តូន (Andy Stone) បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ដោយមិនបានបញ្ជាក់លម្អិតអំពីបញ្ហានេះថា «នៅមុននេះ បញ្ហាបច្ចេកទេសបានធ្វើឱ្យអ្នកប្រើប្រាស់ពិបាកក្នុងការចូលប្រើសេវាកម្មមួយចំនួនរបស់យើង ហើយយើងបានដោះស្រាយបញ្ហានេះសម្រាប់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់រួចហើយ»។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា ក្រុមប្រឹក្សាកំពុងតាមដានករណីនេះ ហើយមិនបានរកឃើញសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតណាមួយនៅពេលនេះទេ។

ការដាច់បណ្ដាញនេះគឺស្ថិតក្នុងចំណោមប្រធានបទពេញនិយមបំផុតនៅលើបណ្ដាញសង្គម X ដែលពីមុនជា Twitter ដោយម្ចាស់វេទិកានេះលោក អ៊ីឡុន ម៉ាស (Elon Musk) បានចំអកក្រុមហ៊ុនមេតា ជាមួយនឹងសារបង្ហោះដែលនិយាយថា «ប្រសិនបើអ្នកកំពុងអានការបង្ហោះនេះ នោះគឺដោយសារតែម៉ាស៊ីនមេរបស់យើងកំពុងដំណើរការជាធម្មតាមិនមានបញ្ហាអ្វីដូចគេឡើយ»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm