លោកប្រធានាធិបតី Joe Biden អតីតប្រធានាធិបតីលោក Donald Trump ត្រូវបានកំណត់ថាបានឈ្នះការប្រកួតប្រជែងរបស់គណបក្សខ្លួននៅក្នុងរដ្ឋវីជីនៀ (Virginia) និងរដ្ឋណស ខារ៉ូឡាយណា (North Carolina) ខណៈការរាប់សន្លឹកឆ្នោតបានចាប់ផ្ដើមនៅថ្ងៃបោះឆ្នោតដ៏ខាន់ដែលគេឲ្យឈ្មោះថា Super Tuesdayរបស់សហរដ្ឋអាមេរិក។

ពលរដ្ឋអាមេរិករាប់លាននាក់នៅទូទាំងរដ្ឋ១៥ និងដែនដីមួយកំពុងបោះឆ្នោតសម្រេច ថា អ្នកណាគួរទទួលបានការតែងតាំងជាបេក្ខភាពប្រធានានាធិបតី។
លោក Trump កំពុងព្យាយាមទម្លាក់លោកស្រីនីគីហាលី(Nikki Haley)ចេញពីការប្រកួតប្រជែងក្នុងជួរគណបក្សសាធារណរដ្ឋ។

នៅពេលនេះគេជឿជាក់ថា លោក Trump និងលោក Biden នឹងប្រកួតប្រជែងគ្នាជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅចុងឆ្នាំ២០២៤ខាងមុខនេះ។
ទូរទស្សន៍ CBS News បានកំណត់ថា លោក Biden និងលោក Trump នឹងឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ វីជីនៀ និងរដ្ឋណស ខារ៉ូឡាយណា ។យោងតាមការព្យាករណ៍ លោក Joe Biden បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋវ៉ើម៉ុនមួយទៀត។
រដ្ឋចំនួន៥បន្ថែមទៀត មានរដ្ឋ Alabama, Maine, Massachusetts, Oklahoma និងរដ្ឋ Tennessee ត្រូវបិទបញ្ចប់ការបោះឆ្នោតនៅម៉ាង២០ម៉ោងនៅសហរដ្ឋអាមេរិក ។ ចំណែករដ្ឋចំនួន៧ផ្សេងទៀត និងដែនដីសាម័រ (Samoa)ក៏នឹងបញ្ចប់ការបោះឆ្នោតនៅពេលយប់ថ្ងៃអង្គារនោះដែរ៕