នាយករដ្ឋមន្ត្រីលីបង់៖ ការចរចាបញ្ចប់ការប្រយុទ្ធគ្នាតាមព្រំដែនលីបង់និងអ៊ីស្រាអែល នឹងចាប់ផ្តើមក្នុងខែរ៉ាម៉ាដាន

2024/03/06 08:33:09 pm        94

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក ណាជីព មីកាទី (Najib Mikati) បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចចរចាដោយប្រយោល ដើម្បីបញ្ចប់អរិភាពនៅតាមព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអែល នឹងចាប់ផ្តើមក្នុងអំឡុងខែដ៏បរិសុទ្ធរបស់ពលរដ្ឋមូស្លីមនៃខែបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

លោក Mikati បាននិយាយថា ប្រធានសភារបស់ប្រទេសលីបង់ លោក Nabih Berri ដែលស្និទ្ធស្នាលជាមួយក្រុម ហេសបូឡា កំពុងសិក្សាពីសំណើ ដែលស្នើដោយបេសកជនពិសេសសហរដ្ឋអាមេរិក លោក អាម៉ូស ហូចស្តេន(Amos Hochstein) ដែលបានទៅដល់ទីក្រុងបេរូត កាលពីថ្ងៃ ចន្ទ។

ប្រទេសលីបង់ បានចោទប្រកាន់អ៊ីស្រាអែល ពីបទ រំលោភលើសេចក្តីសម្រេចជាង ៣០.០០០ដង និងបាននិយាយថា ប្រទេសលីបង់ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តសេចក្តីសម្រេចឱ្យបានពេញលេញ។

លោក Mikati បាននិយាយថា សំណើរបស់លោក Hochstein ក៏រួមបញ្ចូលផងដែរនូវ ផែនការអភិវឌ្ឍន៍សម្រាប់ប្រទេសលីបង់ភាគខាងត្បូង ដែលនឹងត្រូវបានគាំទ្រដោយរដ្ឋអារ៉ាប់ និងប្រទេសផ្សេងទៀតនៅខាងក្រៅតំបន់។

ក្រុមប្រដាប់អាវុធហេសបូឡា ដ៏មានឥទ្ធិពលនៅប្រទេសលីបង់ និងអ៊ីស្រាអែល បាននិងកំពុងប្រយុទ្ធគ្នា រយៈពេលជិត ៥ ខែមកហើយ ស្របគ្នាជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ក្នុងគោលបំណងទប់ស្កាត់ការរីកជម្លោះកាន់តែធំ។

ក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស គឺជាក្រុមមួយក្នុងចំណោមក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាច្រើន នៅជុំវិញតំបន់មជ្ឈិមបូព៌ា ដែលបានឈានចូលដល់ការប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប ដោយបង្កឱ្យមានការវាយលុកជើងគោក ដែនអាកាស និងតាមសមុទ្រ យ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm