រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំឯកឧត្តម ឃួង ស្រេង បានចាត់អោយលោក ធឹម សំអាន អភិបាលព្រែកព្នៅ និងប្រធានភូមិបាលខណ្ឌ ចុះចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលរស់ នៅលើដី មិនស្របច្បាប់នៅភូមិសំរោងត្បូង អោយរស់នៅលើដីស្របច្បាប់ ដែលរដ្ឋបាលរាជធានី ភ្នំពេញ បានរៀបចំជូនប្រជាពលរដ្ឋចំនួនសរុប២៦គ្រួសារ នៅព្រឹកថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៤ នេះ។
ក្នុងកម្មវីធីចែកបណ្ណកម្មសិទ្ធិ លោក ធឹម សំអាន អភិបាលព្រែកព្នៅ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវលេខ១៥១ លើដី កម្មសិទ្ធិរដ្ឋ ចំនួនប្រមាណ៧០គ្រួសារ សុំមកទទួល យកដី ខាងរដ្ឋបាលរាជធានី និង រដ្ឋបាលខណ្ឌរៀបចំជូនដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ០១ឡូត៍ ទំហំ៤ម៉ែត្រកន្លះ គុណនិង១៨ម៉ែត្រ មានបណ្ណកម្មសិទ្ធិស្របច្បាប់ ។
ក្នុងពិធីនោះ លោកអភិបាលខណ្ឌ សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋគ្មានបណ្ឌកម្មសិទ្ធិត្រឹមត្រូវនោះ ចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយ ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរដ្ឋាភិបាល៕អត្ថបទ៖ កុម្ភៈ





