លោកស្រី ដេបូរ៉ា ប្លានកូ(Debora Blanco) បានរស់នៅជាច្រើនឆ្នាំជាមួយកូន៨នាក់របស់គាត់ នៅក្នុងលំនៅឋានមួយនៅជាយក្រុង Buenos Aires ដោយគ្មានទ្វារ ឬបង្អួចត្រឹមត្រូវ គ្មានអគ្គិសនី ទឹក ឬលូបង្ហូរទឹក។ បច្ចុប្បន្ននេះ លោកស្រី ក៏ពុំមានអាហារគ្រប់គ្រាន់សម្រាប់ទទួលទានដែរ។

ការសិក្សាថ្មីមួយបានបង្ហាញថា អត្រានៃភាពក្រីក្ររបស់ប្រទេសអាហ្សង់ទីន បានកើនឡើងដល់ ៥៧ភាគរយ នៅដើមឆ្នាំនេះ ដោយប្រជាជនរាប់លាននាក់ កំពុងប្រយុទ្ធប្រឆាំងអតិផរណា និងការទម្លាក់តម្លៃយ៉ាងគំហុកនៃប្រាក់ប៉េសូ កាលពីខែធ្នូ។

ទុក្ខលំបាកខ្លាំង នៅក្នុងរនាំងនៃភាពក្រីក្ររបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ខិតចូលជិតមកដល់ ជុំវិញការជំរុញវិធានការរឹតត្បិតដ៏ខ្លាំងក្លារបស់ប្រធានាធិបតីសេរីនិយមថ្មី លោក ចាវីអឺ មីឡេ(Javier Milei) ខណៈលោកព្យាយាមកាត់បន្ថយឱនភាពដ៏ជ្រៅ និងទប់ទល់អតិផរណា លើសពី ២៥០ភាគរយ មុនពេលបាត់បង់ការគាំទ្រដ៏មានប្រជាប្រីយភាព។ ផែនការរបស់លោក រួមមានការកាត់បន្ថយទំហំរដ្ឋាភិបាល កាត់បន្ថយការឧបត្ថម្ភធនសម្រាប់ប្រេងឥន្ធនៈនិងការដឹកជញ្ជូន ការបិទស្ថាប័នរដ្ឋ និងការធ្វើសវនកម្មកម្មវិធីសុខុមាលភាព។
អ្នកសិក្សាស្រាវជ្រាវនិយាយថា បណ្តាញសុវត្ថិភាពសង្គម កំពុងចុះខ្សោយទាក់ទងទៅនឹងស្បៀងអាហារ ប្រសិនបើយើង និយាយពីការពិត នៅពេលជាមួយគ្នានេះ មានវិបត្តិសេដ្ឋកិច្ច មានភាពជាប់គាំង គ្មានការងារ ឬការងារគ្រប់គ្រាន់សម្រាប់ទូទាត់តម្លៃឡើងថ្លៃ ហើយប្រាក់ចំណូលគ្រួសារកំពុងធ្លាក់ចុះ។
រដ្ឋាភិបាល បានរិះគន់កម្មវិធីសុខុមាលភាពចំពោះការចំណាយ និងអំពើពុករលួយ ដោយសន្យាថានឹងមានការរុះរើឡើងវិញ ខណៈការពារអ្នកងាយរងគ្រោះបំផុត។