ក្រុមតស៊ូមតិគាំទ្រប៉ាឡេស្ទីន និងសិទ្ធិមនុស្ស នៅប្រទេសកាណាដា កាលពីថ្ងៃអង្គារ (០៥ មីនា) បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហព័ន្ធដើម្បីបញ្ឈប់កាណាដា ពីការអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញទំនិញយោធា និងបច្ចេកវិទ្យាទៅកាន់អ៊ីស្រាអែល។

ពាក្យបណ្តឹង ដែលដាក់ក្នុងតុលាការសហព័ន្ធនេះបានលើកហេតុផលថា ច្បាប់របស់ប្រទេសកាណាដារារាំងការនាំចេញយោធាទៅកាន់អ៊ីស្រាអែល ដោយសារតែមាន «ហានិភ័យធំៗ» ដែលគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចត្រូវបានគេប្រើប្រាស់ដើម្បីបំពានច្បាប់អន្តរជាតិ និងប្រព្រឹត្តអំពើហឹង្សាធ្ងន់ធ្ងរលើស្ត្រី និងកុមារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអ្នកដាក់ពាក្យបណ្តឹង។

ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានចាប់ផ្ដើមមក ទីក្រុងអូតាវ៉ា បានយល់ព្រមលើការនាំចេញយ៉ាងហោចណាស់ចំនួន ២៨,៥ លានដុល្លារកាណាដា (២១ លានដុល្លារអាមេរិក) នៃការអនុញ្ញាតថ្មីសម្រាប់ការនាំចេញយោធាទៅកាន់អ៊ីស្រាអែល ដែលច្រើនជាងតម្លៃនៃការអនុញ្ញាតកាលពីឆ្នាំមុន។
យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានជំរុញឲ្យមានការតវ៉ាគាំទ្រប៉ាឡេស្ទីនជាប្រចាំនៅក្នុងទីក្រុងធំៗរបស់កាណាដា។ លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយយ៉ាងជាប់លាប់ថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួនបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាស កាលពីខែតុលា៕