ហ្វូងមនុស្សបានរត់កាត់ផ្លូវទីក្រុងហ្កាហ្សា ដែលពោរពេញដោយគំនរបាក់បែក និងសំណល់គ្រាប់កាំភ្លើង ក្នុងក្តីសង្ឃឹមថានឹងទៅដល់ក្បួនជំនួយដ៏កម្រមួយ ដោយកំពុងប្រថុយជីវិតរបស់ពួកគេដើម្បីទទួលបានអាហារសម្រាប់ក្រុមគ្រួសារដែលកំពុងស្រេកឃ្លាន ខណៈទុរ្ភិក្សបានកើតឡើងរយៈពេលប្រាំខែក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែល និងបន្ទាប់ពីអ្នកចាំយកជំនួយជាង ១០០ នាក់បានស្លាប់។

ការផ្តល់ជំនួយនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនបានដួលរលំ ដោយមានតែមួយភាគប៉ុណ្ណោះនៃស្បៀងអាហារដែលត្រូវការ បានចូលក្នុងទីក្រុង និងមានជំនួយតិចតួចបំផុតទៅដល់តំបន់ភាគខាងជើង ជាទីដែលមន្ទីរពេទ្យនិយាយថាកុមារបានចាប់ផ្តើមស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។

ការស្លាប់របស់អ្នកស្វែងរកជំនួយប៉ាឡេស្ទីនជាង ១០០ នាក់ បានទាក់ទាញការផ្តោតអារម្មណ៍ជាថ្មីលើកំហុសឆ្គងក្នុងការផ្ដល់ជំនួយនៅហ្កាហ្សា ជាទីងដែលអង្គការសហប្រជាជាតិត្អូញត្អែរពី «ឧបសគ្គដ៏ច្រើនលើសលប់» ខណៈពេលដែលអ៊ីស្រាអែលនិយាយថាខ្លួនកំពុងព្យាយាមអស់ពីសមត្ថភាព ហើយថាអង្គការសហប្រជាជាតិ ទទួលខុសត្រូវចំពោះការដឹកជញ្ជូន។
ភាពអត់ឃ្លានខិតជិតដល់កម្រិតមហន្តរាយនៅក្នុងផ្នែកខ្លះនៃតំបន់ហ្កាហ្សា ហើយជំនួយដ៏ច្រើនជាប់គាំងនៅក្នុងឃ្លាំងរង់ចាំការចែកចាយ ខណៈលំហូរនៃការផ្គត់ផ្គង់បានថយចុះដល់កម្រិតយឺតបំផុតមួយ៕