ប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាសេ(Luis Arce) កាលពីថ្ងៃអង្គារ បានឲ្យរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីថ្មីចំនួន៥ រូបស្បត់ចូលកាន់តំណែង និងបានអំពាវនាវឲ្យមានការប្តេជ្ញាចិត្ត និងតម្លាភាពក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។
លោក Arce បាននិយាយអំឡុងពិធីស្បត់ចូលកាន់តំណែង នៅទីស្នាក់ការរបស់រដ្ឋាភិបាល ក្នុងទីក្រុង La Paza ថា យើងមានបំណងស្នើឲ្យរដ្ឋមន្ត្រីរបស់យើងដែលចូលកាន់តំណែងនៅថ្ងៃនេះ មានការប្តេជ្ញាចិត្តចំពោះប្រជាជនបូលីវី ការប្តេជ្ញាចិត្តចំពោះស្ថាប័នសង្គម ការប្តេជ្ញាចិត្តចំពោះដំណើរការផ្លាស់ប្តូរ និងដំណើរការអភិវឌ្ឍន៍របស់យើង។
លោក Arce និយាយថា ការរុះរើគណៈរដ្ឋមន្ត្រីមានបំណងពង្រឹង និងរៀបចំការគ្រប់គ្រងរដ្ឋាភិបាលខណៈខ្លួនដោះស្រាយ បញ្ហាប្រឈមរបស់ប្រទេស។
លោក បានបញ្ជាក់ពីតម្រូវការសម្រាប់សមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីធ្វើការជាប់ជាមួយអង្គការសង្គម និងក្នុងការរក្សាគោលដៅដំណើរការផ្លាស់ប្តូរ និងដំណើរការអភិវឌ្ឍន៍ របស់ប្រទេសបូលីវី។