សហរដ្ឋអាមេរិកជំរុញឲ្យ UN គាំទ្របទឈប់បាញ់ «បន្ទាន់» នៅហ្កាហ្សា ដើម្បីរំដោះចំណាប់ថ្នូរ

2024/03/06 11:11:18 pm        74

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) បានកែសម្រួលភាសានៅក្នុងសេចក្តីសម្រេចព្រាងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីគាំទ្រឲ្យមាន «បទឈប់បាញ់បន្ទាន់មួយរយៈពេលប្រហែល ៦សប្តាហ៍ នៅតំបន់ហ្កាហ្សា ដោយមានភ្ជាប់ជាមួយនឹងការដោះលែងចំណាប់ថ្នូរទាំងអស់»។ នេះបើយោងតាមអត្ថបទដែលសារព័ត៌មាន Reuters បានឃើញ។

ការកែសម្រួលអត្ថបទលើកទី៣ ដែលស្នើឡើងជាលើកដំបូងដោយសហរដ្ឋអាមេរិក កាលពី ២សប្តាហ៍មុន ឥឡូវនេះ ឆ្លុះបញ្ចាំងពីការលើកឡើងដោយផ្ទាល់របស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris។ សេចក្តីសម្រេចព្រាងដំបូងរបស់សហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រឲ្យមាន «បទឈប់បាញ់បណ្តោះអាសន្ន» នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

សហរដ្ឋអាមេរិកចង់បានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខ សម្រាប់បទឈប់បាញ់ដែលភ្ជាប់ទៅនឹងការដោះលែងចំណាប់ថ្នូរ ដែលក្រុមហាម៉ាសឃុំខ្លួននៅតំបន់ហ្កាហ្សា។ គួរបញ្ជាក់ថា ក្រុមហាម៉ាសបានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបើយោងតាមអាជ្ញាធររបស់អ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហារនោះបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥៣នាក់។

ទីក្រុងវ៉ាស៊ីនតោនមិនយល់ស្របនឹងពាក្យ «បទឈប់បាញ់» នោះទេ ហើយខ្លួនបានវេតូសសេចក្តីសម្រេចព្រាងរបស់ក្រុមប្រឹក្សាចំនួន ៣លើក ដោយសេចក្ដីសម្រេចព្រាងចំនួន ២ដង នឹងទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ នៅក្នុងសង្រ្គាមរយៈពេល ៥ខែនេះ។

ថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្ហាញថា ការវេតូរបស់ខ្លួន គឺត្រឹមត្រូវ ដោយនិយាយថា វិធានការរបស់ក្រុមប្រឹក្សាបែបនេះអាចបង្កគ្រោះថ្នាក់ដល់កិច្ចប្រឹងប្រែងរបស់អាមេរិក អេហ្ស៊ីប និងកាតា ក្នុងការធ្វើការចរចាឲ្យមានការផ្អាកសង្គ្រាម និងដោះលែងចំណាប់ថ្នូរ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា វាស្ថិតនៅលើក្រុមហាម៉ាសថា តើទទួលយកកិច្ចព្រមព្រៀង ដើម្បីឲ្យមានបទឈប់បាញ់ដែរ ឬទេ ខណៈដែលការពិភាក្សាថ្ងៃទី៣ របស់គណៈប្រតិភូ ប្រព្រឹត្តទៅដោយគ្មានសញ្ញាបំបែកភាពទាល់ច្រក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm