
ទាហានអាមេរិកចូលនិវត្តន៍ម្នាក់ដែលមានឋានន្តរស័ក្តិវរសេនីយ៍ទោ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ហើយត្រូវបានចោទប្រកាន់ពីបទបង្ហាញដោយខុសច្បាប់នូវព័ត៌មានសម្ងាត់អំពីការការពារជាតិ និង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមរយៈគេហទំព័រណាត់ជួប។
លោក David Franklin Slater មានវ័យ៦៣ឆ្នាំ ដែលរហូតមកដល់ពេលថ្មីៗនេះ បានធ្វើការជាអ្នកម៉ៅការស៊ីវិលសម្រាប់ក្រសួងការពារជាតិសហរដ្ឋអាមេរិកជាមួយទីបញ្ជាការយុទ្ធសាស្ត្រសហរដ្ឋអាមេរិក (US STRATCOM) ដែលត្រូវបានចោទប្រកាន់ថា បានទាក់ទងជាមួយបុគ្គលម្នាក់ ដែជាស្ត្រីរស់នៅក្នុងប្រទេសអ៊ុយក្រែន។ លោក ត្រូវបានគេរាយការណ៍ថា បានបញ្ជូនឯកសារសម្ងាត់មួយចំនួនរបស់មន្ទីរបញ្ចកោណអំពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែនឲ្យស្ត្រីនោះ។
ខណៈពេលដែលកំពុងធ្វើការនៅ STRATCOM លោក Slater បានបញ្ជាក់ពីមធ្យោយបាយទទួលបាន ព័ត៌មានសម្ងាត់ ដោយយោងទៅតាមឯកសារស៊ើបអង្កេត និងបានទទួលការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងព័ត៌មានសម្ងាត់របស់រដ្ឋ។
មេធាវីអាមេរិក អ្នកស្រី Susan Lehr ប្រចាំនៅសង្កាត់ Nebraska បាននិយាយថា៖«ការទទួលខុសត្រូវមួយចំនួន គឺទទួលខុសត្រូវចំពោះបុគ្គលដែលមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់ៗបំផុត។ ការចោទប្រកាន់ប្រឆាំងនឹងលោក Slater ប្រឈមថា តើគាត់ក្បត់ការទទួលខុសត្រូវទាំងនោះឬយ៉ាងណា?»។
អ្នករួមគំនិតគ្នា បានស្នើឲ្យលោក Slater ផ្តល់ឲ្យអ្នកស្រីនូវព័ត៌មានសម្ងាត់មិនសាធារណៈ មានកម្រិត និង សម្ងាត់ ដោយសំដៅទៅលើលោក Slater នៅក្នុងសាររបស់អ្នកស្រីថា ជា«សេចក្តីស្រឡាញ់ព័ត៌មានសម្ងាត់» និង «ភ្នាក់ងារសម្ងាត់»របស់អ្នកស្រី ។ ជាការឆ្លើយតបទៅនឹងសំណើទាំងនេះ លោក Slater ពិតជាបានផ្តល់ព័ត៌មានសម្ងាត់ដល់អ្នកស្រី រួមទាំងព័ត៌មានលម្អិតអំពីទីតាំងយោធា និងសមត្ថភាពរបស់យោធារុស្ស៊ីទាក់ទងនឹងការឈ្លានពានអ៊ុយក្រែន។