
អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សចំនួន១៨នាក់ បានរងរបួសនៅក្នុងការផ្ទុះដែលបានធ្វើកក្រើករោងចក្រថាមពល និងកម្តៅ (CHPP) នៅក្នុងទីក្រុង ស្សាហ្ក័ណា (Shagonar) សាធារណរដ្ឋ Tuva របស់ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃពុធនេះ។
លោក វ្លាឌីស្លាវ ខូវ៉ាលី(Vladislav Khovalyg) ប្រមុខនៃសាធារណរដ្ឋ Tuva ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ដោយបាននិយាយថា នៅពេលនេះ មនុស្ស ១៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយក្នុងចំណោមអ្នកទាំងនេះ មាន៦នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងគីហ្ស៊ីល(Kyzyl)។
រោងចក្រថាមពលអគ្គិសនី CHPP មានមនុស្សសរុប ២១ នាក់ កំពុងធ្វើការនៅពេលមានការផ្ទុះ។ ប្រតិបត្តិការស្វែងរក កំពុងបន្តដើម្បីកំណត់ទីតាំងមនុស្សបីនាក់ទៀតដែលនៅពុំទាន់រកឃើញ។
ការផ្ទុះនេះ ត្រូវបានកំណត់នៅចំណុចផ្គត់ផ្គង់ប្រេងឥន្ធនៈ ដោយមានស៊ីទែនចងក្រវ៉ាត់ជាប់គ្នានៅក្នុង បន្ទប់នៃអគារដាក់ឡចំហាយ។
ការរាយការណ៍របស់សារព័ត៌មាន TASS បានដកស្រង់សម្តីក្រសួងស្ថានភាពគ្រាអាសន្នក្នុងតំបន់ដែលបាននិយាយថា ឡចំហាយពុំមានការខូចខាតអ្វីទេ ហើយអគ្គិភ័យត្រូវបានគ្រប់គ្រងលើផ្ទៃដី ៥០ ម៉ែត្រក្រឡា។