ពលរដ្ឋជិត ១៧ម៉ឺន នាក់​ចូលជាសមាជិក​របបសន្តិសុខ​ផ្នែកថែទាំសុខភាព តាមរបបភាគទាន​ដោយស្ម័គ្រចិត្ត

2024/03/06 11:39:10 pm        921

គិតត្រឹមថ្ងៃទី៥ ខែមីនា ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ចូល​ឈ្មោះ​ស​មាជិកថ្មី នៃរបបសន្តិសុខផ្នែកថែទាំសុខភាព​តាមរបប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​សរុប​ចំនួន ១៦៦ ២៨០នាក់។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយក​រង​បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២៤។ 

ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុង​ចំណោម​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ១៦៦ ២៨០នាក់ ក្នុងនោះមាន​បុគ្គល​ស្វ័យ​និយោជន៍ចំនួន ១៣៦ ៧៤៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២៩ ៥៣៥នាក់។ រហូតមកទល់ពេលនេះសមាជិក ប.ស.ស. ផ្នែក​ថែទាំសុខ​ភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន១០៨ ៣១៧ដង។ ដោយឡែក ការ​ចំណាយ​តាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ២ ៩៧០,៦៣លានរៀល។

ឯកឧត្តម លើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ប្រកាស​ដាក់​ឱ្យអនុវ​ត្ត​ជា​ផ្លូវ​ការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត កាលពីថ្ងៃទី១៤ខែ វិច្ឆិកា២០២៣កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះ​ជួល​ ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។

ចំពោះការចុះយុទ្ធនាការតាមក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និង​ទីប្រជុំ​ជន​បាន​សរុប​ចំនួន៤ ៧៣៧លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៨៨ ៣៦៣ នាក់ និង​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញ​សង្គម​របស់​សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ដោយ​មាន​ចំនួន​ចែក​រំលែកបន្ត ៥០ ៤៥៩ដង និងចំនួនចូលទស្សនាចំនួន ៣ ៨៧៦ ០៦០ ដង។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ ក៏បានគូសបញ្ជាក់ដែរថា បេឡាជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នក​ក្នុង​បន្ទុក​សមាជិក ប.ស.ស.) ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.​ផង​ដែរ មានន័យថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបាន​អត្ថ​ប្រយោជន៍​ដូច​ជា​ការ​​ព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំង​ប្រទេស​ ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃ​ក្រសួង​ការងារ​នឹង​ផ្តល់​ប្រាក់​វិភាជន៍បូជាសព។

ឯកឧត្តមលើកឡើងថា ការអនុវត្តន៍​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​លើ​កុមារ​គឺ​ជាការ​គិត​គួរ​ដល់​សុខមាលភាពរបស់កុមារ ជាពិសេសជួយ​ឱ្យ​សុខ​ភាព​របស់​កុមារ​ល្អប្រសើជាង​មុន​ដែល​អាច​ជួយ​ទៅ​ដល់​ធន​ធាន​មនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm