ក្រុមហ៊ុន OpenAI ព្យាយាមច្រានចោលរាល់ការអះអាងរបស់លោក Musk នៅក្នុងបណ្តឹង

2024/03/06 04:59:56 pm        37

ក្រុមហ៊ុនបង្កើតកម្មវិធីបច្ចេកវិទ្យា ChatGPT គឺក្រុមហ៊ុន OpenAI កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) បានច្រានចោលការអះអាងរបស់លោក Elon Musk ដែលថា ក្រុមហ៊ុននេះបានបោះបង់ចោលកិច្ចការដើមរបស់ខ្លួន ដែលមានបំណងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ និងមិនមែនដើម្បីរកប្រាក់ចំណេញនោះទេ។

តាមរយៈការបង្ហោះក្នុងប្លុក ក្រុមហ៊ុន OpenAI បានឲ្យដឹងថា ខ្លួនមានបំណងចាត់វិធានច្រានចោលរាល់ការអះអាងរបស់លោក Musk។ កាលពីសប្តាហ៍មុន លោក Musk បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនថ្មីនេះដែលលោកបានរួមចំណែកបង្កើតឡើង ដោយចោទប្រកាន់ថា បានរំលោភកិច្ចសន្យា ពោលគឺផ្ទុយពីគោលបំណងដើម ដោយក្រុមហ៊ុនដែលគាំទ្រដោយក្រុមហ៊ុន Microsoft ឥឡូវនេះកំពុងផ្តោតលើការរកប្រាក់ចំណេញ។

ក្រុមហ៊ុន OpenAI បាននិយាយថា លោក Musk ចង់ឲ្យមានការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ហើយរូបលោកបានបញ្ជូនអ៊ីម៉ែល (សារអេឡិកត្រូនិក) ដែលនិយាយថា ក្រុមហ៊ុនគួរតែ «ចូលរួមជាមួយក្រុមហ៊ុន Tesla ដើម្បីរកប្រាក់ចំណេញ»។

ក្រុមហ៊ុន OpenAI បានប្រាប់ថា ការផ្តល់យោបល់នេះបានកើតឡើង បន្ទាប់ពីលោក Musk និងក្រុមហ៊ុនបានសម្រេចថា ជំហានបន្ទាប់ គឺបង្កើតអង្គភាពរកប្រាក់ចំណេញនៅឆ្នាំ២០១៧ ដើម្បីបង្កើតដើមទុនសាងបញ្ញាសិប្បនិម្មិតទូទៅ (AGI)។

ក្រុមហ៊ុនបានបន្ថែមទៀតថា បន្ទាប់មក សហគ្រិនដែលជាមហាសេដ្ឋីរូបនេះ ចង់បានភាគហ៊ុនភាគច្រើន ការគ្រប់គ្រងក្រុមប្រឹក្សាភិបាលទី១ និងធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI។ តែក្រុមហ៊ុន OpenAI និងលោក Musk មិនអាចព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃការស្វែងរកប្រាក់ចំណេញបានទេ ដោយសារក្រុមហ៊ុនយល់ថា វាផ្ទុយនឹងគោលបំណងរបស់ក្រុមហ៊ុន ក្នុងការឲ្យបុគ្គលណាម្នាក់គ្រប់គ្រងទាំងស្រុងលើក្រុមហ៊ុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am