
ប្រភពចារកម្មយោធានៅទីក្រុងគីវ បានប្រាប់សារព័ត៌មាន AFP ថា អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងផ្ទុកប្រេង ក្នុងតំបន់ព្រំដែនបែលហ្គូរ៉ូ (Belgorod) របស់រុស្ស៊ី កាលពីថ្ងៃអង្គារ។
ប្រភពនោះ បាននិយាយថា យ៉ាងហោចណាស់ធុងសាំងមួយ ត្រូវបានឆាបឆេះ បន្ទាប់ពីការវាយប្រហារទៅលើរោងចក្រប្រេង នៅក្នុងភូមិ Dolgoyeរបស់ប្រទេសរុស្ស៊ី នៅក្នុងទីក្រុងបែលហ្គូរ៉ូដ មានចម្ងាយប្រហែល ២,៥ ម៉ាយពីព្រំដែនអ៊ុយក្រែន។
អភិបាលក្រុងបែលហ្គូរ៉ូដ លោក Vyacheslav Gladkov បាននិយាយថា សេវាសង្គ្រោះបន្ទាន់ កំពុងពន្លត់ភ្លើងនៅ «ទីតាំងហេដ្ឋារចនាសម្ព័ន្ធ» ប៉ុន្តែមិនបាននិយាយអំពីយានដ្រូនទេ។
លោកបានបញ្ជាក់ថា៖«ពុំមានមានអ្នករងរបួសទេ។ សេវាប្រតិបត្តិការ និងសង្គ្រោះបន្ទាន់ កំពុងធ្វើការនៅ កន្លែងដែលឆេះនោះ។ គ្រប់កាលៈទេសៈនៃឧប្បត្តិហេតុ កំពុងត្រូវបានបង្កើតឡើង»។
ទីក្រុងគីវ បានបង្កើនការវាយប្រហារដោយយានដ្រូនទៅលើឧស្សាហកម្មថាមពលរបស់រុស្ស៊ី ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដោយចាត់ទុកថា វាជាការសងសឹក «ដ៏ត្រឹមត្រូវ» ទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទីក្រុងមូស្គូប្រើប្រាស់ ដើម្បីជំរុញការឈ្លានពានរបស់ខ្លួន។