ទួរគី ត្រៀមខ្លួនជាអ្នកធានាក្នុងការដោះស្រាយជម្លោះនៅតំបន់ហ្កាហ្សា

2024/03/07 12:03:21 am        97

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទួរគី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃយន្តការជាអ្នកធានា ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Erdogan បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានរួមមួយ ចូលរួមដោយ ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud Abbas នៅរដ្ឋធានីអង់ការ៉ាថា វាច្បាស់ណាស់ថា សន្តិភាពដោយមានការធានា គឺត្រូវការ ជាជាងការខិតខំប្រឹងប្រែងសន្តិភាពតែលើពាក្យសម្តី។ លោក Erdogan និយាយថា មធ្យោបាយតែមួយគត់ចំពោះសន្តិភាពយូរអង្វែង គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អធិបតេយ្យភាព និងសមាហរណកម្មភូមិសាស្រ្តមួយ នៅលើព្រំដែនឆ្នាំ ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។ បច្ចុប្បន្ននេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ប្រសិនបើរកមិនឃើញដំណោះស្រាយដោយយុត្តិធម៌ចំពោះបញ្ហាអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីននោះទេ នោះសន្តិភាព ពុំមានឡើយនៅមជ្ឈិមបូព៌ា ។ លោកបាននិយាយថាប្រទេសទួរគី ឈរក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ហើយរដ្ឋាភិបាលទួរគីបានទទួលអ្នកជំងឺជាង ៩០០ នាក់ពីតំបន់ហ្កាហ្សា មកព្យាបាល។ លោក Erdogan ក៏បានបញ្ជាក់ពីកិច្ចខិតខំ របស់ប្រទេសលោក ក្នុងការសាងសង់មន្ទីរពេទ្យនៅតំបន់ហ្កាហ្សា។ ជាមួយគ្នានេះ លោក Abbas បានបញ្ជាក់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។ លោកនិយាយថា កិច្ចខិតខំប្រឹងប្រែងចាំបាច់ត្រូវធ្វើឲ្យរឹងមាំ ដើម្បីផ្តល់ការការពារជាអន្តរជាតិ ដល់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីន គួរតែក្លាយជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        47
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        52
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm