
សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនអាចរារាំងការនាំចេញសព្វាវុធទៅកាន់ចក្រភពអង់គ្លេស ប្រសិនបើសង្គ្រាមផ្ទុះឡើងជាមួយរុស្ស៊ី។
មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ផែនការត្រូវបានបង្កើតឡើង ដើម្បីការពារការនាំចេញអាវុធ និងបច្ចេកវិទ្យាស៊ីវិលទៅក្រៅប្រទេស ដើម្បីជៀសវាងភាពខ្វះខាតផ្ទាល់ខ្លួនរបស់ប្លុកនេះនៅក្នុង«វិបត្តិសន្តិសុខ»។
លោក Thierry Breton ប្រធានផ្នែកឧស្សាហកម្មរបស់សហភាពអឺរ៉ុប បានប្រាប់អ្នកយកព័ត៌មានថា៖«ដើម្បីទប់ទល់នឹងការវិលត្រឡប់មកវិញនៃសង្រ្គាមដែលមានកម្រិតខ្លាំង នៅតាមព្រំដែនរបស់យើង យើងបានសម្រេចចិត្តចាប់ផ្តើមទប់ស្កាត់ការនាំចេញអាវុធ។
ការផ្លាស់ប្តូរដែលបានស្នើឡើង គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកាន់តែទូលំទូលាយ ក្នុងការជំរុញការគាំទ្រផ្នែកយោធារបស់អឺរ៉ុបសម្រាប់អ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម និងរៀបចំសម្រាប់ការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយរុស្ស៊ីរបស់លោកវ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ។
ទីក្រុងប្រ៊ុចសែល ចង់បង្កើនការផលិត និងលទ្ធកម្មអាវុធរួមគ្នាក្នុងចំណោមរដ្ឋសមាជិកទាំង២៧ របស់ខ្លួនជាមួយនឹងមហិច្ឆតា ក្នុងការពង្រឹងសន្តិសុខនៅទ្វីបនេះ និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។