កម្ពុជា និងបារាំងយកចិត្តទុកដាក់នៅក្នុងការជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម

2024/03/07 12:09:00 am        63

ភ្នំពេញ ៖ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ស្សាឡុត ប៉ាម៉ង់ធ្យាឡឺកុក (Charlotte PARMENTIER-LECOCQ) ប្រធានគណៈកម្មការសង្គមកិច្ច នៃរដ្ឋសភា ដើម្បីស្វែងយល់និងសិក្សាពីការរៀបចំ និងអនុវត្តគោលនយោបាយសង្គមកិច្ចនៅសាធារណរដ្ឋបារាំង និងស្នើសុំឱ្យភាគីបារាំងជួយបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀតដល់គ្រូពេទ្យនិងវិស័យវេជ្ជសាស្រ្តនៅកម្ពុជា។ 

នៅក្នុងជំនួបនេះ លោកជំទាវ ឡោក ខេង បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណ មុំទី២ដែលផ្តោតលើ ការលើកម្ពស់សុខមាលភាពប្រជាជននិងពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ក្រោមពាក្យស្លោក «មិនទុកឱ្យប្រជាជនណាម្នាក់មិនទទួលបានសេវាសុខភាពឡើយ»។ នៅក្នុងនោះគឺបានជំរុញលើកកម្ពស់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ពង្រឹងស្ថាប័នសុខាភិបាលនិងកិច្ចសហប្រតិបត្តិការ ពង្រឹងវិស័យឯកជននិងវិស័យសាធារណៈ តាមរយៈមូលនិធិសមធម៌សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រមាណជា៣.៥លាននាក់ និងរបបសន្តិសុខសង្គមជូនមន្រ្តីរាជការ អតីតយុទ្ធជន នគរបាល កម្មករនិយោជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ភូមិ។ 

បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពង្រីកគោលនយោបាយនេះទៅដល់កម្មករនិយោជិកក្រៅប្រព័ន្ធ និងប្រកាសឱ្យប្រើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្ត ជូនដល់បុគ្គលស្វ័យនិយោជ និងសហព័ទ្ធនៃសមាជិក ប.ស.ស និងកូនអាយុក្រោម១៨ឆ្នាំ។ ជាពិសេស យកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ទៅដល់យុវជនក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមាន៣៨ជំនាញ។ បច្ចុប្បន្នបានអនុវត្តជាអាទិភាពចំនួន១០ជំនាញ និងមានយុវជនចុះឈ្មោះចូលរៀនជិត៣ម៉ឺននាក់ ហើយបានបើកថ្នាក់បង្រៀនជាបណ្តើរៗ ដោយប្រកាន់ពាក្យស្លោក «រៀនឱ្យចេះ ឱ្យចប់ឱ្យមានការងារធ្វើ» និងប្រកាន់ខ្ជាប់គឺយុវជនម្នាក់មានជំនាញមួយយ៉ាងតិច។ 

លោកជំទាវបានបន្ថែមថា កម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់សុខមាលភាពស្រ្តីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដោយតំឡើងការឧបត្ថម្ភសាច់ប្រាក់ដើម្បីឱ្យស្រ្តីទៅពិនិត្យផ្ទៃពោះមុននិងក្រោយសម្រាលចំនួន៦ដងនិងចាក់វ៉ាក់សាំងកូនអាយុក្រោម២ឆ្នាំ។ 

លោកជំទាវ Charlotte បានគូសបញ្ជាក់ថាកម្ពុជាគឺជាដៃគូមិនអាចខ្វះបានរបស់បារាំង ដូច្នេះលោកជំទាវក៏ចង់ស្វែងយល់ពីការអនុវត្តល្អរបស់កម្ពុជាផងដែរ ឆ្លើយតបទៅនឹងសំណូមពររបស់កម្ពុជាទាក់ទងទៅនឹងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ លោកជំទាវអះអាងថានឹងព្យាយាមពាំនាំសំណូមពរនេះបន្តទៀតដើម្បីឱ្យកម្ពុជាអាចទទួលបាននូវសំណើនេះពីបារាំង។ ជាការពិតណាស់ គោលនយោបាយសាធារណៈសង្គមកិច្ចគឺជាចំណុចស្នូលរបស់ប្រទេសបារាំង ជាពិសេសការជួយគាំទ្រយុវជននិងការផ្តល់អាទិភាពការងារដល់ប្រជាជនក្រីក្រ តួយ៉ាងដូចជាការវិនិយោគទៅលើយុវជនតាមរយៈការធ្វើគោលនយោបាយដែលសមស្របទៅនឹងតម្រូវការរបស់យុវជន និងទីផ្សារការងារ ដើម្បីកសាងទំនុកចិត្តឱ្យយុវជនជឿជាក់លើប្រព័ន្ធអប់រំនិងប្រព័ន្ធការងារនៅបារាំងឡើងវិញ។ គួរបញ្ជាក់ថា បារាំងបានបង្កើតប្រព័ន្ធគាំពារសង្គមមួយដែលមានលក្ខណៈអំណោយផល ដែលជួយដល់ស្រ្តីដែលមានកូនតូចអាចត្រឡប់ទៅធ្វើការងារវិញបាន។ ម្យ៉ាងវិញទៀត ប្រព័ន្ធរបបសន្តិសុខបារាំងបាននឹងកំពុងវិនិយោគទៅលើការថែទាំសុខភាពទៅតាមកម្រិតអាយុនៃប្រជាជន ដែលថមថយសុខភាព ឬហៅថា ប្រព័ន្ធនៃការថែទាំសុខភាពនិងបង្ការជំងឺទុកជាមុន។ 

ក្រៅពីបញ្ហាប្រឈមដែលសកលលោកកំពុងជួបប្រទះដោយសារតែវិបត្តិកូវីដ និងសង្រ្គាមរុស្សី-អ៊ុយក្រែន បារាំងក៏កំពុងប្រឈមនឹងអតុល្យភាពរវាងមនុស្សចាស់និងមនុស្សដែលមានវ័យសកម្មការងារ វិសមភាពយេនឌ័រ ប្រាក់កម្រៃមិនស្មើគ្នាឬមិនទទួលបានប្រាក់កម្រៃ និងសិទ្ធិស្រ្តី។ គួរបញ្ជាក់ផងដែរថា ពីកាលពីម្សិលមិញនេះ រដ្ឋសភានិងព្រឹទ្ធសភាបារាំងបានធ្វើវិសោធនកម្ម អនុម័តច្បាប់រំលូតកូន ដើម្បីផ្តល់សិទ្ធិឱ្យស្រ្តីអាចជ្រើសរើសលើសិទ្ធិនិងសុខភាពបន្តពូជរបស់ខ្លួនបានពេញលេញ។

នៅក្នុងន័យនេះ កម្ពុជានិងបារាំងមានបញ្ហាប្រឈមស្រដៀងគ្នា លោកជំទាវ ឡោក ខេង បានជម្រាបជូនលោកជំទាវ Charlotte ថាកម្ពុជាក៏មានច្បាប់រំលូតកូនដែរប៉ុន្តែផ្អែកទៅលើលក្ខខណ្ឌមួយចំនួន។ កម្ពុជាក៏ប្រឈមទៅនឹងបញ្ហាសុខភាពមនុស្សចាស់ច្រើនដែរ ដូចជាបញ្ហាអត្រាកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម ដែលតម្រូវឱ្យសភានិងរដ្ឋាភិបាលកម្ពុជាព្រមទាំងដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវខិតខំរួមគ្នាបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm