លោក Duda៖ លីទុយអានីអាចពឹងផ្អែកលើជំនួយយោធារបស់ប៉ូឡូញបាន ប្រសិនបើចាំបាច់

2024/03/07 12:32:37 am        195

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) បាននិយាយថា ប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារប្រទេសដៃគូរបស់អង្គការណាតូ (NATO) គ្រប់ពេលវេលាទាំងអស់ ដោយការលើកឡើងនេះកើតមានឡើងក្នុងពេលដែលលោកធ្វើការកត់សម្គាល់អំពីការមានចំណែកក្នុងសមយុទ្ធដ៏ធំបំផុតរបស់សម្ព័ន្ធភាពយោធានេះ គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។

លោក Duda បានប្រាប់ថា សមយុទ្ធបានបង្ហាញឲ្យឃើញពីការត្រៀមខ្លួន ដើម្បីការពារទឹកដីរបស់ប្រទេសសមាជិកអង្គការណាតូ ដែលរួមមានប៉ូឡូញ លីទុយអានី និងបណ្ដារដ្ឋបាល់ទិក។

លោកបាននិយាយថា៖ «ប្រទេសលីទុយអានីអាចពឹងផ្អែកលើពួកយើង ប្រសិនបើមានតម្រូវការបែបនេះ ទាហានប៉ូឡូញនឹងប្រកៀកស្មាជាមួយកងកម្លាំងលីទុយអានី ដើម្បីការពារដែនដីពីការវាយប្រហាររបស់សត្រូវ»។

គួរបញ្ជាក់ថា ដោយមានកងទ័ពប្រហែល ៩០.០០០នាក់ចូលរួម សមយុទ្ធឈ្មោះ Steadfast Defender បង្ហាញពីភាពរឹងមាំរបស់អង្គការណាតូ ខណៈដែលបណ្តាប្រទេសនៅប៉ែកខាងកើតរបស់អង្គការនេះ បង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ នៅពេលប្រឈមនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

សប្តាហ៍ក្រោយ លោក Duda និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រារព្ធខួបលើកទី២៥ នៃការចូលរួមរបស់ប៉ូឡូញជាមួយអង្គការណាតូ ហើយពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន អំឡុងពេលជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm