
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley នឹងផ្អាកយុទ្ធនាកាប្រជែងតំណែងប្រធានាធិបតីរបស់លោកស្រី នៅថ្ងៃពុធ (ទី៦ ខែមីនា) នេះ។ នេះបើយោងតាមប្រភពដែលដឹងពីគម្រោងរបស់លោកស្រី ដោយការសម្រេចបែបនេះធ្វើឲ្យប្រាកដថា លោក Donald Trump នឹងឈ្នះការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ហើយលោកត្រូវប្រឈមជាថ្មីម្តងទៀតជាមួយប្រធានាធិបតីលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ៕