គណៈកម្មការយុត្តិធម៌រដ្ឋសភា ប្រាប់សាលាដំបូងខេត្តពោធិ៍សាត់ត្រូវអនុវត្តវត្តច្បាប់ឱ្យបានម៉ត់ចត់ ដើម្បីអភិវឌ្ឍន៍ប្រទេសឈានទៅរកនីតិរដ្ឋកាន់តែប្រសើរជាងនេះ

2024/03/07 04:44:11 am        104

ពោធិ៍សាត់៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានសម្តែងនូវការកោតសរសើរតុលាការខេត្តពោធិ៍សាត់ ដែលមានកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត នគរបាល និងអាវុធហត្ថខេត្ត។ ឯកឧត្តម បានលើកឡើងថា ការអញ្ជើញចុះមកជួបពិភាក្សាការងារជាមួយតុលាការខេត្តពោធិ៍សាត់ នាពេលនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលខាងតុលាការនោះទេ គោលបំណងស្វែងយល់ពីវិស័យយុត្តិធម៌ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់របស់តុលាការខេត្ត។

ឯកឧត្តមប្រធានគណៈកម្មការទី៦ ក៏មានមតិផ្តាំផ្ញើថ្នាក់ដឹកនាំ និងមន្រ្តីតុលាការ ត្រូវធ្វើការដោះស្រាយបញ្ហាដោយការអត់ធ្មត់ ទន់ភ្លន់ សហការ និងប្រើប្រាស់វិធានការច្បាប់ និងបានស្នើសុំឱ្យចៅក្រម ព្រះរាជអាជ្ញា អនុវត្តវិធានការច្បាប់ឱ្យបានម៉ត់ចត់ ដើម្បីអភិវឌ្ឍន៍ប្រទេសឈានទៅរកនីតិរដ្ឋ ត្រូវមានទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងល្អ។

នាឱកាសនោះដែរ តំណាងសាលាដំបូងខេត្តពោធិ៍សាត់ បានជម្រាបជូនគណៈកម្មការទី៦នៃរដ្ឋសភា ពីវឌ្ឍនភាពនិងសកម្មភាពការងារមួយចំនួន ដូចជា បានចូលរួមអនុវត្តតួនាទីភារកិច្ចតាមសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ជាធរមាន ដើម្បីធានាឱ្យបាននូវឯករាជ្យភាពនៃអំណាចតុលាការ ធានារក្សាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ធានាឱ្យមានដំណើរការល្អរបស់អង្គការតុលាការ ស្របតាមនឹងការដាក់ចេញនូវយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ លើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានចូលរួមដឹកនាំអង្គភាពពាក់ព័ន្ធក្នុងការបង្ក្រាប បទល្មើសទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ធ្វើឱ្យខេត្តពោធិ៍សាត់មានការថមថយនូវបទល្មើស និងភូមិឃុំ មានសុវត្ថិភាព ដោយមានការចូលរួមសហការល្អ ពីរដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធ។

ក្រៅពីនោះ សាលាដំបូងខេត្តពោធិ៍សាត់ ក៏បានសំណូមពរនិងស្នើសុំរដ្ឋសភាឱ្យមានការធ្វើវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីបន្ថែមអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក-ក្រុងជាដើម ឱ្យមាននីតិសម្បទាក្នុងការបញ្ជួនលិខិតបទដ្ឋានផ្សេងៗឱ្យសមស្របតាមនីតិវិធីរដ្ឋប្បវេណី។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm