
លោកនាយករដ្ឋមន្ត្រីអាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃពុធនេះថា អូស្រ្ដាលីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីឥរិយាបថគ្មានសុវត្ថិភាព និងបង្កអស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចរវាងនាវាចិន និងនាវាហ្វីលីពីន ក្នុងដែនទឹកមានជម្លោះ។
យោងតាមក្រុងម៉ានឹល បានឲ្យដឹងថា នាវារបស់ប្រទេសហ្វីលីពីន កំពុងបំពេញបេសកម្មដូចសព្វដងទៅកាន់កោះថ្មប៉ប្រះទឹក ថូម៉ាសទីពីរ បានជួបនូវការបំពាន និងរារាំងដោយក្រុមជីវពលជើងទឹក និងនាវាឆ្មាំល្បាតឆ្នេរចិន កាលពីថ្ងៃអង្គារម្សឹលមិញ។
នៅពេលគេសួអំពីការជួបនៅថ្ងៃចុងក្រោយនៃជំនួបកំពូលរបស់សមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ឬ
(អាស៊ាន) ក្នុងក្រុងមែលប៊ននោះ លោកអាល់បានីស បាននិយាយថា ឥិយឆបថនេះ មានគ្រោះថ្នាក់ និងប្រឈមនឹងការគណនាខុសដែលអាចនាំទៅរកស្ថានការកាន់តែមានគ្រោះថ្នាក់ថែមទៀត។
លោកអាល់បានីសថែមទាំងបានបន្ថែមថាការស្របមតិឯកច្ឆ័ន្ទរវាងប្រជាជាតិអាស៊ាន ត្រូវគេឈានដល់សម្រេចលើបញ្ហាមួយចំនួន។