
ខណ:ខែពិសិដ្ឋរ៉ាម៉ាដាននឹងឈានមកដល់នៅពេលខាងមុខនោះ អ្នកស្រុកនៅទូទាំងប្រទេសបង់ក្លាដែស កំពុងតស៊ូដោះស្រាយការឡើងថ្ងៃកប់ពពកនៃទំនិញសំខាន់ៗដែលប្រើប្រាស់ប្រចាំថ្ងៃ។
យោងតាមអ្នកលក់នៅផ្សារកាវរ៉ាន់ បាហ្សា (Kawran Bazar) ជាផ្សារមួយធំជាងគេបំផុតក្នុងចំណោមផ្សារជាច្រើនក្នុងក្រុងដាកា (Dhaka) បានឲ្យដឹងថា តម្លៃទំនិញសំខាន់ៗដូចជា សណ្ដែកសៀង ខ្ទឹមបារាំង និងប្រេងឆា បានឡើងថ្លៃពី៣០%ទៅ៤០%រួចទៅហើយ ខ្ពស់ជាងខែកុម្ភ:មុន។ ហើយមុខទំនិញមួយចំនួនដែលតម្លៃខ្ពស់ជាងគេ ដូចជាផ្លែលម៉ើ ដែលនាំចូលពីមជ្ឈឹមបូព៌ានោះ ជាទូទៅគឺជាគ្រឿងផ្សំសំរាប់ បុណ្យរ៉ាម៉ាដាន់តែម្ដង។
អ្នកស្រុកម្នាក់ដូចជាម៉ូហាម៉ាត់ អូពូ ជាកម្មករគិតប្រាក់ឈ្នួលប្រចាំថ្ងៃ បាននិយាយប្របា់អ្នកសារព័ត៌មានReutersថា យើងកំពុងតស៊ូជាមួយនឹងតម្លៃទំនិញសំខាន់ៗប្រចាំថ្ងៃ ។លោក រកប្រាក់បានតែ៤ដុល្លាប៉ុណ្ណោះក្នុង១ថ្ងៃ ដែលមិនអាចទិញអ្វីៗដែលយើងត្រូវការបានឡើយ។ពោលគឺបំណុលរបស់យើងកំពុងកើនឡើងរាល់ពេល ខណៈដែលលោកកំពុងធ្វើការនៅក្នុងហាងលក់គ្រឿងទេសនេះ។
យោងតាមការិយាល័យស្ថិតិបង់ក្លាដែស បានឲ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសសម្រាប់ខែមករាឆ្នាំ២០២៤ បានឡើងដល់៩,៨៦%បើធៀបនឹងឆ្នាំមុន ហើយវាខ្ពស់ជាងខែធ្នូឆ្នាំ២០២៣ ដែលមាន តែ៩,៤១%ប៉ុណ្ណោះ។ ទិន្នន័យអតិផរណាសំរាប់ខែកុម្ភ:វិញគេមិនទាន់បានផ្សព្វផ្សាយនៅឡើយទេ៕