ស៊ីម៉ាក់អបអរសាទរលើកកំពស់ស្ត្រីក្នុងអង្គភាពខ្លួនដើរឲ្យទាន់បរិវត្តកម្មឌីជីថល

2024/03/07 02:39:06 pm        129

ភ្នំពេញ ÷ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាCMAC បានប្រារព្វពិធីសំណេះសំណាលជាមួយ ស្ត្រីបំរេីការងារក្នុងតួនាទី​ និងជំនាញនានា នៅអង្គភាពសុីម៉ាក់ ទាំងមូលចំនួនជាង៣៤០នាក់​ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២៤ក្រោមប្រធានបទ« ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល » ដែលបានប្រារព្វឡើងនាថ្ងៃទី ៦ មីនា២០២៤នេះនៅទីបញ្ជាការស៊ីម៉ាក់ក្នុងរាជធានីភ្នំពេញ។

 ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ក្នុងខណះជាអធិបតីបានមានប្រសាសន៍ថា ស្ត្រីនៃអង្គភាពស៊ីម៉ាក់ត្រូវបានទទួលបានការកោតសសើរយ៉ាងខ្លាំងពីមជ្ឍដ្ឋានទាំងក្នុងនិងក្រៅប្រទេស ថាជាយុទ្ធនារីដែលមានភាពអង់អាចក្លាហានមិនចាញ់បុរសក្នុងបុព្វហេតុដើម្បីសុខសុវត្ថិភាពសង្គម ជាតិ។ជាពិសេសជួយកាត់ បន្ថយមិនឲ្យមានមនុស្សនិងសត្វត្រូវរងគ្រោះថ្នាក់របួសពិការឬបាត់បង់ជីវិតតទៅទៀត តាមរយះសកម្មភាពប្រឹង ប្រែងធ្វើការបោសសំអាតមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្ថិតនៅក្នុងដី ព្រៃភ្នំ និង នៅក្រោមបាតទឹកស្ទឹងបឹងទន្លេ ដោយមិនគិតពីគ្រោះថ្នាក់ដល់ខ្លួនឬពីការនឿយហត់នោះឡើយ ។

 ឯកឧត្តមបានបន្តថា ស្រ្តីដែលកំពុងបម្រើ ការងារក្នុងអង្គភាពស៊ីម៉ាក់នាពេលបច្ចុប្បន្នកាន់តែមានចំនួនច្រើន ឡើងដែលពីក្នុងឆ្នាំ១៩៩៣មានកម្លាំងស្ត្រីតែប្រមាណ១០ នាក់រហូតមកដល់ឆ្នាំ២០២៤នេះមានដល់ទៅ ជាង៣៣០ នាក់ ស្មេីប្រមាណជាង១៨%​ នៃមន្ត្រីជំនាញសរុបដែលសុទ្ធ សឹងតែមានជំនាញនិងសមត្ថភាពខ្ពស់នោះ។  ទន្ទឹមនេះ ឯកឧត្តម ហេង រតនាក៍បានសំណូមពរដល់បុគ្គលិកជាស្តី្រទាំងអស់ គឺ ទី១ ត្រូវមានការជឿជាក់លើខ្លួន ឯងក្នុងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៏សង្គម ដើម្បីលើកកំពស់សមភាពក្នុងសង្គម។ ត្រូវខិតខំបង្កើនសមត្ថ ភាពកំរិតយល់ដឹងផ្នែកឌីជីថល ។ត្រូវគោរពអនុវត្តនូវគោលការនីតិរដ្ឋច្បាប់ផ្សេងៗ ចូលរួមទប់ស្កាត់កាត់បន្ថយនូវគ្រោះ ថ្នាក់ អំពើហឹង្សាមាក់ងាយក្នុងគ្រួសារ ក្រុមការងារ ភាពក្រីក្រ បង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ... ជាពិសេស ដោយ សារមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទះ ។ ទី៣ ត្រូវចូល រួមបង្កើនការហ្វឹកហ្វឺន បន្ថែមលើចំណេះដឹងទូទៅ ទាំងភាសានិងជំនាញបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងសមត្ថ ភាពឲ្យស្របទៅតាមតំរូវការនៃតួនាទី មុខងារ របស់ស៊ីម៉ាក់ ក៏ដូច ជាសង្គមបច្ចុប្បន្ន ដែលអាចនាំឲ្យបាននូវការ កើន ឡើងនូវប្រាក់ ចំណូល/បៀវត្ស ផងដែរ។ ទី ៤ ត្រូវប្រកាន់ យកនូវលក្ខណសម្បត្តិថ្លៃថ្លា ឲ្យសមជាស្ត្រីដែលមានឥទ្ធិពលល្អរបស់ស្ត្រីនៅក្នុងសង្គមខ្មែរនិងគ្រួសារ ។ ជាអ្នកនាំសារ ដ៏មានប្រសិទ្ធិភាព នៅក្នុងសហគមន៍ ឲ្យជៀសផុតគ្រឿង ញៀន ជម្ងឺអេដស៍។ល។ជាអ្នកណែនាំពិភាក្សាផ្តល់យោ បល់ដើម្បី ឲ្យមានការផ្លាស់ប្តូរឥរិយាបទដ៏គ្រោះថ្នាក់ទាំង ឡាយ.។ ជាពិសេសត្រូវធ្វើ ជាបងស្រី ជាម្តាយ ប្រកប ដោយក្តីមេត្តាករុណា ទទួលខុស ត្រូវណែនាំ ផ្គត់ផ្គង់ និងបញ្ជូនប្អូននិងកូនស្រីៗ ឲ្យបានរៀនសូត្រដល់កំរិតសិក្សាខ្ពស់ ដូចប្អូននិងកូនប្រុសៗដែរ។ជាដៃគូ ដ៏សកម្មនិងទន់ភ្លន់ ក្នុងការដឹកនាំ ណែនាំអប់រំ ពិភាក្សាផ្តល់យោបល់ ឲ្យមានការផ្លាស់ប្តូរឥរិយាបទចូលរួមក្នុងការសំរេចចិត្ត ដែលមិនអាចអត់បាននៅក្នុងសង្គម គ្រួសារនីមួយៗ អនាគតគ្រួសារ កូនចៅ ការប្រកបមុខរបររកប្រាក់ចំណូល ។ល។

 នៅក្នុងឱកាសនោះដែរតំណាងឲ្យស្ត្រីបម្រើការងារនៅអង្គភាពស៊ីម៉ាក់ក៍សូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ស៊ីម៉ាក់ ដែលតែងតែបានខិតខំប្រឹងប្រែង ស្វះស្វែង គិតគូ ររិះរកមិនខ្លាចហត់នឿយ ពុះពារគ្រប់បញ្ហាលំបាកៗជាច្រើន ដែលមិនត្រឹមតែក្នុងកិច្ចការប្រតិបត្តិការបោសសម្អាតមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ដោយបញ្ចូលសមាសភាពនារីទៅក្នុងគម្រោងនានាពោលគឺ ថែមទាំងបាននិងកំពុងគិតគូ ដល់កិច្ចការសេវាសុខមាលភាព ព្រមទាំងការបង្កើនជំនាញបច្ចេកទេសនិង ចំណូលសេដ្ឋកិច្ច ដល់គ្រួសាររបស់បុគ្គលិកទៀតផង ៕ដោយ ÷ ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm