ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU

2024/03/07 03:03:59 pm        174

លោកជំទាវ ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU ហើយជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។

លោកជំទាវប្រធានសភាតង់ហ្សានី បានលើកឡើងដូចនេះ នៅក្នុងជំនួបទ្វេរភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទូលៀ អ៊ែកសិន ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋបារាំង។

ក្នុងជំនួបទ្វេរភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា-តង់ហ្សានី និងកិច្ចសហការក្រោមក្របខណ្ឌ IPU។

ភាគីទាំងពីរបានយល់ស្របគ្នាថា ពិភពលោកកំពុងស្ថិតក្នុងរបត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីនិយម និងរបបពិភពលោក ដែលផ្អែកលើវិធានច្បាប់ដែលមានការធ្លាក់ចុះគួរឱ្យបារម្ភ ចាប់តាំងពីសង្រ្គាមលើកលើកទី២ ដោយសារតែការប្រកួតប្រជែងអំណាចដ៏ស្មុគ្រស្មាញរវាងប្រទេសមហាអំណាច ការកើនឡើងនូវជម្លោះ បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ក្នុងបរិបទនេះ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព តាមរយៈការគ្រប់គ្រងជម្លោះ និងការបង្ការជម្លោះ។ សភា ដែលជាតំណាងប្រជាពលរដ្ឋ យល់ច្បាស់ពីតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជន នោះគឺសន្តិភាព និងការអភិវឌ្ឍ។

បន្ថែមទៅទៀត សម្តេចរដ្ឋសភាធិបតី បានបង្ហាញការគាំទ្រចំពោះលោកជំទាវ ទូលៀ អ៊ែកសិន ក្នុងតួនាទីធ្វើជាប្រធាន IPU។

ទន្ទឹមគ្នានេះ ភាគីសភាកម្ពុជាបានលើកនូវសំណើ ៥ ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគី និងពហុភាគី រួមមាន (១) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាកសាង និងថែរក្សាសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី។ (២) ពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសហភាពអាហ្រ្វិច ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល សភា វិស័យឯកជន និងទំនាក់ទំនងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងតង់ហ្សានី អាចជាស្ពានតភ្ជាប់គ្នារវាងតំបន់ទាំងពីរអាស៊ីអាគ្នេយ៍-អាហ្វ្រិក។ (៣) ក្នុងបរិបទ នៃការប្រកួតប្រជែងអំណាច និងការបែកខ្ញែកសេដ្ឋកិច្ចអន្តរជាតិ យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈយន្តការពហុភាគីនិយម ដែលមានភាពបើកចំហរ និងបរិយាបន្ន ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។ (៤) ពិនិត្យមើលឱកាស សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល និង (៥) ពង្រឹងកិច្ចសហប្រតិបត្តិការលើសភាឌីជីថល។

ជាការឆ្លើយតប លោកជំទាវគាំទ្រចំពោះការលើកឡើងរបស់ភាគីកម្ពុជា ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយមានការចូលរួមទាំងវិស័យសាធារណៈ និងវិស័យឯកជន។ លោកជំទាវបញ្ជាក់ថា សភាតង់ហ្សានី រីករាយចែករំលែកបទពិសោធន៍បន្ថែមទៀតលើការអភិវឌ្ឍសភាឌីជីថល សន្តិសុខសង្គម ក៏ដូចជាការចូលរួមរបស់ស្រ្តី ក្នុងនយោបាយ។ លើសពីនេះ លោកជំទាវក៏បានសង្កត់ធ្ងន់ថា ស្រ្តីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកដំណោះស្រាយសកល។

លោកជំទាវក៏បានអញ្ជើញសម្តេចរដ្ឋសភាធិការធិបតីធ្វើទស្សនកិច្ចនៅប្រទេសតង់ហ្សានី នៅពេលវេលាសមស្របណាមួយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភា និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm